កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្នាក់ការក្រសួងការបរទេស ថ្លែងក្នុងជំនួបជា មួយតំណាងពាណិជ្ជកម្មអាមេរិក លោកស្រី Katherine Tai រដ្ឋមន្ត្រីក្រសួងការបរទេស វៀតណាម លោក Bui Thanh Son បានសង្កត់ធ្ងន់លើសក្តានុពលនៃកិច្ចសហប្រតិបត្តិ ការរវាងប្រទេសទាំងពីរលើវិស័យឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការ ផ្លាស់ប្ដូរថាមពល ការផ្លាស់ប្តូរឌីជីថល និងកំណើនបៃតង; ស្នើឱ្យសហរដ្ឋអាមេរិកឆាប់ អនុវត្តន៍ការសន្យាជួយឧបត្ថម្ភវៀតណាម និងប្រទេសដទៃទៀត ក្នុងការដាក់ពង្រាយ កិច្ចព្រមព្រៀងអន្តរជាតិស្តីពីការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក្នុងនោះមាន សេចក្តីថ្លែងការណ៍ស្តីពីភាពជាដៃគូសម្រាប់ការផ្លាស់ប្តូរថាមពលប្រកបដោយយុត្តិធម៌។ លោករដ្ឋមន្ត្រី Bui Thanh Son ក៏បានបញ្ជាក់ថា វៀតណាមត្រៀមខ្លួនជាស្រេច សម្របសម្រួលជាមួយសហរដ្ឋអាមេរិក ដើម្បីរៀបចំឆ្នាំ APEC ២០២៣ ប្រកបដោយ ជោគជ័យ។
រីឯខ្លួនវិញ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោកស្រី Katherine Tai បាន សង្កត់ធ្ងន់ថា៖ សហរដ្ឋអាមេរិកផ្តោតលើការពង្រឹងទំនាក់ទំនងភាពជាដៃគូជាមួយ បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា ព្រមទាំងធានាផល ប្រយោជន៍សម្រាប់ប្រជាជន និងពលករនៅក្នុងប្រទេស។ សហរដ្ឋអាមេរិកនឹងផ្តល់ អាទិភាពដល់ការជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ី សេដ្ឋកិច្ច ការវិនិយោគប្រកបដោយប្រសិទ្ធភាព និងចីរភាព តាមនោះបង្កើតកម្លាំង ចលករថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។
លោករដ្ឋមន្ត្រី Bui Thanh Son និងតំណាងពាណិជ្ជកម្មលោកស្រី Katherine Tai បានសង្កត់ធ្ងន់លើអត្ថន័យសំខាន់នៃការជំរុញពាណិជ្ជកម្មសេរី បើកចំហ និងយុត្តិធម៌ ដោយផ្អែកលើច្បាប់អន្តរជាតិ និងកំណើនប្រកបដោយចីរភាព និងបរិយាប័ន្នក្នុងតំបន់ ដែលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើរតួនាទីស្នូល៕