• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមត្រៀមខ្លួនជាស្រេចទទួលស្វាគមន៍ និង​ធ្វើជា​អធិបតី​ក្នុង​វេទិកា​ទេសចរណ៍អាស៊ាន ២០១៩

នាថ្ងៃទី ៩ ខែមករា នៅទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីជូនដំណឹងអំពីវេទិកាទេសចរណ៍អាស៊ាន (ATF) ឆ្នាំ២០១៩ ។ វេទិកានេះនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៨ ខែមករា នៅខេត្ត Quang Ninh។

តាមគណៈចាត់តាំងបានឲ្យដឹងថា វៀតណាមបានលើកសំណើរ ហើយទទួលបានការឯកភាពគ្នាអំពីប្រធានបទនៃវេទិកា ATF ២០១៩ គឺ "អាស៊ាន - កម្លាំងពលំនៃការឯកភាព" - "ASEAN – The Power of One"។ នេះគឺជាខ្លឹមសារជាក់ស្ដែងនៃការតម្រង់ទិសដៅរួមរបស់បណ្ដាប្រទេសក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន ឆ្នោះទៅរកតំបន់អាស៊ាន "ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ / One Vision, One Identity, One Community" ។

តាមអនុរដ្ឋមន្ត្រីក្រសួងវប្បធម៍កីឡានិងទេសចរណ៍វៀតណាម លោក Le Quang Tung បានឲ្យដឹងថា៖ វៀតណាម និងខេត្ត Quang Ninh បានត្រៀមខ្លួនជាស្រេចទទួលស្វាគមន៍គណប្រតិភូនានា ក៏ដូចជាធ្វើជាអធិបតីក្នុងវេទិកាទេសចរណ៍អាស៊ាន ២០១៩។ ក្នុងវេទិកាលើកនេះ វៀតណាមបានដាក់ចេញគំនិតផ្ដូចផ្ដើមតភ្ជាប់បណ្ដាបេតិកភ័ណ្ឌ អាស៊ានក្នុងសករាជឌីជីថលដើម្បីអនុវត្តន៍ជាក់ស្ដែងនូវប្រធានបទ ឆ្នោះទៅរកការទាក់ទាញភ្ញៀវទេសចរមកកាន់​តំបន់អាស៊ានឲ្យបានច្រើនថែមទៀត។ ហេតុដូច្នេះ បណ្ដាបេតិកភ័ណ្ឌរបស់អាស៊ានដែលត្រូវបាន UNESCO ទទួលស្គាល់ មានឱកាសផ្សព្វផ្សាយ និងឧទ្ទេសមានបន្ថែមទៀតផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ពិធីបុណ្យនិទាឃរដូវ Tam Chuc ឆ្នាំ ២០២៥ - ប្រមូលផ្តុំលក្ខណៈពិសិដ្ឋ

ពិធីបុណ្យនិទាឃរដូវ Tam Chuc ឆ្នាំ ២០២៥ - ប្រមូលផ្តុំលក្ខណៈពិសិដ្ឋ

តាំងពីព្រឹកព្រលឹមមក មនុស្សរាប់ពាន់នាក់បានមានវត្តមាន នៅលើ ឆាកនៅមុខផ្ទះ Thuy Dinh ដើម្បីចូលរួមពិធី បើកពិធីបុណ្យនិទាឃរដូវ Tam Chuc។

Top