• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមតែងតែឱ្យតម្លៃនិងកំណត់ទំនាក់ទំនងជាមួយកម្ពុជានិងឡាវជាអាទិភាពចម្បងជានិច្ច

វៀតណាមតែងតែឱ្យតម្លៃ និងកំណត់ទំនាក់ទំនងជាមួយកម្ពុជានិងឡាវជាអាទិភាពចម្បងជានិច្ចក្នុងគោលនយោបាយកិច្ចការបរទេស។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត និងប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ (រូបថត៖ VNA)

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានអះអាងយ៉ាងដូច្នេះ ក្នុងអំឡុងពេលទទួលទានអាហារពេលព្រឹកនិងធ្វើការជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត និងប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។

ផ្លាស់ប្តូរនិងចែករំលែកទស្សនៈលើការអភិវឌ្ឍថ្មីៗរបស់បក្សនីមួយៗ ប្រទេសនីមួយៗ និងទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ មេដឹកនាំទាំងបី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងបី ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការតភ្ជាប់កំពង់ផែ ភស្តុភារកម្ម ថាមពល និងពាណិជ្ជកម្មព្រំដែន។ មេដឹកនាំទាំងបីបានឯកភាពគ្នាបន្តចាត់ទុកកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភដ៏សំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំង ៣ ពង្រឹងការសម្របសម្រួលរវាងកងកម្លាំងប្រដាប់អាវុធ និងស្ថាប័នពាក់ព័ន្ធក្នុងការធានាសន្តិសុខជាតិ ការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែន ទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន; បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ បណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្ស; ពង្រីកការជួបប្រាស្រ័យគ្នារវាងអង្គការនយោបាយ-សង្គម មូលដ្ឋាន និងជំនាន់យុវជននៃប្រទេសទាំងបី រួមចំណែកដល់ការពង្រឹងមូលដ្ឋានគ្រឹះសង្គមសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែង។

ទាក់ទងនឹងស្ថានភាពតំបន់និងអន្តរជាតិ មេដឹកនាំទាំងបីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព ការដោះស្រាយការខ្វែងគំនិត និងជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ; ពង្រឹងការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសអាស៊ាន និងយន្តការសហប្រតិបត្តិការអនុតំបន់មេគង្គ លើកកម្ពស់តួនាទីមជ្ឈភាពរបស់អាស៊ានក្នុងការឆ្លើយតបរួមគ្នាចំពោះបញ្ហាប្រឈមរួម រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។

មេដឹកនាំទាំងបីបានឯកភាពគ្នាសម្របសម្រួល និងត្រៀមរៀបចំយ៉ាងហ្មត់ចត់សម្រាប់ជំនួបរបស់ប្រមុខបក្សទាំងបីលើកទី ៥ ដែលគ្រោងនឹងធ្វើឡើងនៅប្រទេសឡាវក្នុងឆ្នាំ ២០២៧៕

តាម​ vovworld.vn/km-KH/

វៀតណាម និងឈីលី លើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ

វៀតណាម និងឈីលី លើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ

នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា នៅរដ្ឋសភា (ទីក្រុងហាណូយ) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងភរិយា បានធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចដ៏ឧឡារិកចំពោះប្រធានាធិបតីនៃសាធារណរដ្ឋឈីលី លោក ចូសេ អាន់តូនីញ៉ូ កាស (Jose Antonio Kast) និងភរិយា ដែលកំពុងអញ្ជើញធ្វើទស្សនកិច្ចជាផ្លូវការ នៅវៀតណាម។

Top