• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយប្រទេសប៉េរូ និងតំបន់អាមេរិកឡាទីន

នេះជាការអះអាងរបស់លោកប្រធានរដ្ឋ Vo Van Thuong ក្នុងជំនួបជាមួយប្រធានាធិបតីប៉េរូ Dina Ercilia Boluarte Zegarra កាលពីថ្ងៃទី១៧ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) នៅទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក ក្នុងឱកាសចូលរួមសប្តាហ៍កំពូលនៃកិច្ចប្រជុំសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក លើកទី៣០ (APEC)។
ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong ជួបជាមួយប្រធានាធិបតីប៉េរូ លោកស្រី Dina Ercilia Boluarte Zegarra។ រូបថត៖ VOV

លោកប្រធានរដ្ឋ Vo Van Thuong មានបំណងចង់ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យនយោបាយ-ការទូត សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ វប្បធម៌ ទេសចរណ៍ ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។ ក្នុងឱកាសនេះ លោកប្រធានរដ្ឋវៀតណាមបានអបអរសាទរប្រទេសប៉េរូចំពោះតួនាទីរបស់ខ្លួនក្នុងនាមជាម្ចាស់ផ្ទះនៃសប្តាហ៍កំពូល APEC ឆ្នាំ ២០២៤ ដោយបញ្ជាក់ថា លោកនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសប៉េរូឆ្ពោះទៅរកភាពជោគជ័យនៃ APEC ២០២៤ នៅប៉េរូផងដែរ។

សម្រាប់ខ្លួនវិញ ប្រធានាធិបតីនៃប្រទេសប៉េរូបានមានប្រសាសន៍ថា ភាគីទាំងពីរចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ស្របជាមួយនឹងទំនាក់ទំនងនយោបាយ និងការទូតដែលកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រទេសប៉េរូតែងតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចវៀតណាមដើម្បីធ្វើប្រតិបត្តិការនៅក្នុងប្រទេសខ្លួន ហើយស្នើឱ្យវៀតណាមពិចារណាបើកស្ថានទូតនៅរដ្ឋធានី Lima និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរ។ ប្រធានាធិបតីប៉េរូបានអះអាងថា នឹងបន្តសម្របសម្រួលប្រកបដោយប្រសិទ្ធភាពជាមួយវៀតណាមនៅអង្គការសហប្រជាជាតិ និងយន្តការពហុភាគីអន្តរជាតិ ជំរុញកិច្ចសហប្រតិបត្តិការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុងដាណាំង របស់វៀតណាម ទើបតែត្រូវបានទស្សនាវដ្តីទេសចរណ៍ឈានមុខគេរបស់ពិភពលោក Travel + Leisure (សហរដ្ឋអាមេរិក) ដាក់បញ្ចូលក្នុងបញ្ជី "គោលដៅទេសចរណ៍ល្អបំផុតទាំង ៥០ សម្រាប់ធ្វើដំណើរទេសចរណ៍នៅឆ្នាំ ២០២៧"។ទីក្រុងហូជីមិញ (VIFC-HCMC) បានប្រកាសសមាជិកចំនួន ៧ នាក់​បន្ថែម​ទៀត ដែលត្រូវបានរំពឹងថា នឹងកៀងគរថវិកាប្រហែល ៥ ពាន់លានដុល្លារអាមេរិកសម្រាប់​ដំណាក់កាល ២០២៧-២០៣០ ដែលបង្កើន​ការព្យាករណ៍​ដើមទុនសរុបនៃឆ្នាំ ២០៣០ ឡើង​ដល់ ៧,៧ ពាន់លានដុល្លារអាមេរិក។

Top