• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមតែងតែយកចិត្តទុកដាក់និងមានបំណងចង់បង្កើនទំនាក់ទំនងជាមួយប្រេស៊ីល

នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ប្រធានរដ្ឋស្តីទី លោកស្រី Vo Thi Anh Xuan បានទទួលជួបឯកអគ្គរដ្ឋទូតប្រេស៊ីល លោក Fernando Apparício da Silva មកជម្រាបលាបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម។
ប្រធានរដ្ឋស្តីទី លោកស្រី Vo Thi Anh Xuan អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតប្រេស៊ីល Fernando Apparicio da Silva (រូបថត៖ Thong Nhat/TTXVN)

ក្នុងជំនួបនេះប្រធានរដ្ឋស្តីទីលោកស្រី Vo Thi Anh Xuan បានអះអាងថា វៀត ណាមតែងតែយកចិត្តទុកដាក់និងមានបំណងចង់ពង្រឹងទំនាក់ទំនងជាមួយប្រេស៊ីល។ ទន្ទឹមនឹងនោះ លោកស្នើឲ្យប្រទេសទាំងពីរ បន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ ដើម្បីបង្កើតសន្ទុះសម្រាប់ទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ។ លោកស្រីប្រធានរដ្ឋស្តីទីសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តយកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច- ពាណិជ្ជ កម្ម ទេសចរណ៍ វប្បធម៌ និងអប់រំ ហើយទន្ទឹមនឹងនោះ ជំរុញការរៀបចំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការចម្រុះវៀតណាម-ប្រេស៊ីលនៅវៀតណាមក្នុងឆ្នាំនេះ។ វៀតណាមជឿជាក់ថា រដ្ឋាភិបាលប្រេស៊ីលនឹងបន្តគាំទ្រដល់ការចាប់ផ្តើមការចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាមនិងទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR)។

ចំណែកឯកអគ្គរដ្ឋទូត Fernando Apparício da Silva បានសម្តែងនូវសេចក្តីរីករាយដែលអាណត្តិបេសកកម្មការទូតកន្លងមកនេះ បានចូលរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ ថា នៅចុងឆ្នាំ ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានប្រមាណ ៤ ពាន់លានដុល្លារអាមេរិក ដែលរហូតមកដល់ពេលនេះ សម្រេចបានលទ្ធផលគួរឲ្យចាប់អារម្មណ៍គឺចំនួន ៦,៧៨ ពាន់លានដុល្លារអាមេរិក។ លោកឯកអគ្គរដ្ឋទូតបានអបអរសាទរវៀតណាមចំពោះសមិទ្ធិផលរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងការស្តារការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

នៅរសៀលថ្ងៃទី១៥ ខែតុលា (ម៉ោងក្នុងស្រុក) លោកប្រធានរដ្ឋសភា ជិន ថាញ់​មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងស៊ីអាន ខេត្តសានស៊ី (ចិន​) វិល​ត្រឡប់មកវៀតណាមវិញ បញ្ចប់ប្រកប​ដោយជោគជ័យនូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងធ្វើជាសហ​អធិបតីនៃ​សម័យប្រជុំលើកទី២ នៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភា វៀតណាម និងសភាតំណាង​ប្រជាជនទូទាំង​ប្រទែស​ចិន តាមការអញ្ជើញរបស់លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភា​តំណាង​ប្រជាជនទូទាំងប្រទេស​ចិន​។

Top