• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមតែងតែដាក់ប្រជាជនជាមជ្ឈភាពនៃការអភិវឌ្ឍន៍និងធានាឱ្យប្រជាជនចែករំលែកនូវសមិទ្ធផលនៃដំណើរការអភិវឌ្ឍន៍

នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំ បិទសម័យប្រជុំប្រចាំលើកទី ៥១ បន្ទាប់ពីរយៈពេល ៤ សប្តាហ៍ធ្វើការ ពោលគឺ ចាប់ពីថ្ងៃទី ១២ ខែកញ្ញាមក។
  សម័យប្រជុំលើកទី ៥១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវប្រទេសស្វីស។  

ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនៃសម័យប្រជុំ ក្រុមប្រឹក្សាសិទ្ធិមនុស្សដែលមានប្រទេសជាសមាជិកចំនួន ៤៧ បានអនុម័តសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ចំនួន ៣៩ សេចក្តីសម្រេចរបស់ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សចំនួន ១ ស្តីពីការគាំទ្រលក្ខខណ្ឌការងារសម្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្ស និងសេចក្តីថ្លែងការណ៍របស់ប្រធានចំនួន ១។ គណៈប្រតិភូវៀតណាមដឹកនាំដោយឯកអគ្គរដ្ឋទូត លោកស្រី Le Thi Tuyet Mai ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ បានចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំនេះ។

សម័យប្រជុំជាប្រចាំ លើកទី៥១ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស មានសម័យប្រជុំចំនួនសរុប ៤៤ មាន ៥ សម័យពិភាក្សា និងសម័យសន្ទនាចំនួន ២៨ ស្តីពីយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងការពិនិត្យឡើងវិញនូវរបាយការណ៍ក្រោមប្រធានបទជិត ៨០។

ក្នុងកិច្ចប្រជុំជាច្រើន ឯកអគ្គរដ្ឋទូត លោកស្រី Le Thi Tuyet Mai បានសង្កត់ធ្ងន់លើអាទិភាព និងការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងនាមបេក្ខភាពជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិសម្រាប់អាណត្តិ​២០២៣-២០២៥; អះអាងជាថ្មីនូវគោលការណ៍ណែនាំ និងគោលនយោបាយយ៉ាងខ្ជាប់ខ្ជួនរបស់បក្ស​និងរដ្ឋវៀតណាម ដោយដាក់ប្រជាជនជាមជ្ឈភាពនៃការអភិវឌ្ឍនិងធានាថា ប្រជាជន​ទទួលនបានការចែករំលែកនូវផ្លែផ្កានៃដំណើរការអភិវឌ្ឍន៍​។ ឯកអគ្គរដ្ឋទូតលោកស្រី Le Thi Tuyet Mai បានលើកត្រដែត នូវការខិតខំប្រឹងប្រែងនិង​សមិទ្ធផល ក៏ដូចជា លទ្អភាពរួមចំណែករបស់​វៀត​ណាម​ សម្រាប់សហគមន៍អន្តជាតិ ក្នុងការធានាសិទ្ធមនុស្សលើពិភពលោក; ជំរុញកិច្ចសន្ទនា កិច្ចសហប្រតិបត្តិនៅក្រុមប្រឹក្សាសិទ្ធមនុស្សឈរលើមូលដ្ឋាន​បរានុម័ត​និងស្ថាបនា រួមទាំងផ្សាភ្ជាប់​ជាមួយបញ្ហាស្នូលៗនៃអង្គការសហប្រជាជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឱកាសសហប្រតិបត្តិការ និងតភ្ជាប់អាជីវកម្មរវាងវៀតណាម និងកម្ពុជា

ឱកាសសហប្រតិបត្តិការ និងតភ្ជាប់អាជីវកម្មរវាងវៀតណាម និងកម្ពុជា

សន្និសីទនេះបានជួយសហគ្រាសនៃប្រទេសវៀតណាម និងកម្ពុជា សហការគ្នា ស្វែងរកឱកាសអាជីវកម្ម ជំរុញការនាំចេញទំនិញ ជួយសហគ្រាសធុនតូច និងមធ្យមនៃប្រទេសទាំងពីរ ជំនះពុះពារលើការលំបាកក្រោយជំងឺរាតត្បាតកូវីដ ១៩ និងអតិផរណាសេដ្ឋកិច្ចពិភពលោកផងដែរ។

Top