• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមតាមដានយ៉ាងដិតដល់ ហើយមានការព្រួយបារម្ភពិសេសចំពោះការវិវឌ្ឍនាពេលថ្មីៗនេះនៅអ៊ុយក្រែន។

វៀតណាមតាមដានយ៉ាងដិតដល់ ហើយមានការព្រួយបារម្ភពិសេសចំពោះការវិវឌ្ឍនាពេលថ្មីៗនេះនៅអ៊ុយក្រែន។
  លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ  

នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ និងថ្ងៃទី១២ ខែតុលា ឆ្នាំ​២០២២ នៅចំពោះមុខការវិវឌ្ឍ គួរឱ្យកត់សម្គាល់នាពេលថ្មីៗទាក់ទងនឹងអ៊ុយក្រែន មហាសន្និបាតអង្គការសហប្រជាជាតិ បានបន្តបើកសម័យប្រជុំបន្ទាន់ស្តីពីស្ថានភាពនៅប្រទេសនេះ។ អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា វៀតណាមតាមដានយ៉ាងដិតដល់ ហើយមានការព្រួយបារម្ភពិសេសចំពោះការវិវឌ្ឍនាពេលថ្មីៗនេះនៅអ៊ុយក្រែន។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើតម្រូវការធានាការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ក្នុងនោះមានការមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុង មិនប្រើប្រាស់ ឬ គំរាមកំហែងប្រើប្រាស់អាវុធក្នុងទំនាក់ទំនងអន្តរជាតិ ដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ ជាពិសេសគឺគោលការណ៍គោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសនានា។ វៀតណាមបន្តអំពាវនាវឱ្យបញ្ឈប់ជម្លោះ ស្ដារសន្តិភាព ការពារសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ព្រមទាំងបន្តជំរុញការសន្ទនា និងការចរចាដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីយូរអង្វែងសម្រាប់ការខ្វែងគំនិតគ្នា ដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយគិតគូរពីផលប្រយោជន៍ និងការយកចិត្តទុកដាក់ដ៏ត្រឹមត្រូវរបស់ភាគីពាក់ព័ន្ធនានា ដើម្បីសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងនៅលើពិភពលោក។

ក្រោយពីសម័យពិភាក្សា មហាសន្និបាតអង្គការសហប្រជាជាតិបានពិចារណា និងបោះឆ្នោតអនុម័តលើសេចក្តីព្រាងនៃសេចក្ដីសម្រេចចិត្តស្តីពីស្ថានការណ៍នៅអ៊ុយក្រែនផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top