• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមតភ្ជាប់ការធ្វើដំណើរឡើងវិញតាមជំហាននីមួយៗដោយឈរលើគោលការណ៍គោរពតាមវិធានការបង្ការទប់ស្កាត់ជំងឺឆ្លង

អ្នកនាំពាក្យក្រសួងការបរទេស វៀតណាមលោកស្រី Le Thi Thu Hang។ (រូបថត៖ ក្រសួងការបរទេស)


នាថ្ងៃទី១៨ មិថុនា ឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្ដីពីលទ្ធភាពដែលវៀតណាមនឹងតភ្ជាប់ឡើងវិញនូវការធ្វើដំណើរទៅវិញទៅមកជាមួយប្រទេសនានា ក្នុងកាលៈទេសៈដែលវៀតណាមបានបង្ការទប់ស្កាត់ជំងឺ ប្រកបដោយជោគជ័យនាពេលកន្លងទៅ អ្នកនាំពាក្យក្រសួងការបរទេស វៀតណាមលោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖

“ដោយផ្អែកលើស្ថានភាពនិងតម្រូវការនៃភាគីទាំងពីរ វៀតណាមកំពុង ពិភាក្សាជាមួយប្រទេសមួយចំនួនដូចជា ចិន កូរ៉េខាងត្បូង និងជប៉ុនអំពី ការតភ្ជាប់ឡើងវិញនូវការធ្វើដំណើរទៅវិញទៅមក ដោយឈរលើគោលការណ៍គោរពតាមវិធានការបង្ការទប់ស្កាត់ជំងឺឆ្លងជាមួយនឹងលក្ខខ័ណ្ឌដ៏ជាក់លាក់ មិនទុកឲ្យជំងឺរីករាលដាលបន្ថែមទៀត។ ដំបូងបង្អស់គឺបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកជំនាញ អ្នកគ្រប់គ្រងនៃបណ្ដាប្រទេស ពោលខាងលើ វិលត្រឡប់មកវៀតណាមវិញដើម្បីធ្វើការ ក៏ដូចជានិស្សិតនិងពលករវៀតណាមទៅធ្វើការនៅប្រទេសនានាដូចដែលបានលើកឡើងពោលខាងលើផងដែរ”៕ 

តាម VOV5- វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជួបជាមួយអ្នកបោះឆ្នោតនៅទីក្រុងហាណូយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជួបជាមួយអ្នកបោះឆ្នោតនៅទីក្រុងហាណូយ

បន្តកម្មវិធីជួបជាមួយអ្នកបោះឆ្នោតមុនសម័យប្រជុំលើកទី២ នៃរដ្ឋសភានីតិកាលទី ១៦ នារសៀលថ្ងៃទី ២៧ ខែកញ្ញា អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម រួមជាមួយគណៈប្រតិភូរដ្ឋសភានៃទីក្រុងហាណូយ មណ្ឌលបោះឆ្នោតលេខ ១ បានអញ្ជើញជួបជាមួយអ្នកបោះឆ្នោតនៅក្នុងសង្កាត់មួយចំនួននៃទីក្រុងហាណូយ។

Top