• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជំរុញខ្លាំងការអភិវឌ្ឍថាមពលកកើតឡើងវិញ

តំណាងស្ថាប័នគ្រប់គ្រងរដ្ឋបានថ្លែងដូចច្នេះក្នុងសន្និសីទវាយោអគ្គិសនីវៀតណាមឆ្នាំ ២០២២ - Vietnam Wind Power (VWP) ដែលរៀបចំដោយក្រុមប្រឹក្សាថាមពលវាយោសកល (GWEC) នាព្រឹកថ្ងៃទី ១ ខែធ្នូ នៅទីក្រុងហាណូយ។
  វាគ្មិនពិភាក្សានៅសន្និសីទថាមពលវាយោវៀតណាមឆ្នាំ ២០២២។ រូបថត៖ Nguyen Long/VOV  

វៀតណាមមានសក្ដានុពលវាយោអគ្គិសនី និង វាយោអគ្គិសនីនៅលំហសមុទ្រ ធំធេងណាស់។ នៅលើពិភពលោក បច្ចេកវិទ្យាថាមពលកកើតឡើងវិញកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លា ការចំណាយលើបច្ចេកវិទ្យាកំពុងថយចុះយ៉ាងឆាប់រហ័ស ហើយដំណោះស្រាយបច្ចេកវិទ្យាអំពីការបញ្ជូន និងការផ្ទុកអគ្គិសនីកំពុងមានវឌ្ឍនភាពថ្មី។ នេះគឺជាឱកាសល្អសម្រាប់រដ្ឋាភិបាលវៀតណាមអនុវត្តន៍គោលដៅផ្ទេរប្ដូរថាមពលតាមទិសដៅកំណើនបៃតង។ តំណាងស្ថាប័នគ្រប់គ្រងរដ្ឋបានថ្លែងដូចច្នេះក្នុងសន្និសីទវាយោអគ្គិសនីវៀតណាមឆ្នាំ ២០២២ - Vietnam Wind Power (VWP) ដែលរៀបចំដោយក្រុមប្រឹក្សាថាមពលវាយោសកល (GWEC) នាព្រឹកថ្ងៃទី ១ ខែធ្នូ នៅទីក្រុងហាណូយ។

អញ្ជើញថ្លែងបើកសន្នសីទវាយោអគ្គិសនីវៀតណាមឆ្នាំ ២០២២ អនុប្រធាននាយកដ្ឋានថាមពលអគ្គិសនី និងថាមពលកកើតឡើងវិញ (ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម) លោក Pham Nguyen Hung បានអះអាងថា នារយៈពេលកន្លងទៅ រដ្ឋាភិបាលវៀតណាមបានចេញផ្សាយដំណោះស្រាយជាច្រើនអំពីគោលនយោបាយ និងយន្តការសំដៅលើកទឹកចិត្តដល់ការអភិវឌ្ឍប្រភពថាមពលកកើតឡើងវិញ។ តាមផែនការ ដល់ឆ្នាំ២០៣០ អនុភាពដំឡើងសរុបពីប្រភពថាមពលកើតឡើងវិញ (លើកលែងវារីអគ្គិសនី) នឹងស្រូបយកប្រមាណ ២៧% នៃអនុភាពអគ្គិសនីសរុបក្នុងប្រព័ន្ធ និងឡើងដល់ប្រមាណ ៥៩% នាឆ្នាំ ២០៥០។ ប្រភពថាមពលកកើតឡើងវិញ ជាពិសេសគឺវាយោអគ្គិសនីនៅដីគោក និង វាយោអគ្គិសនីនៅលំហសមុទ្រនឹងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ហើយក្លាយទៅជាមូលដ្ឋានគ្រឹះសម្រាប់ធានាសន្តិសុខថាមពលជាតិក្នុងរយៈពេលវែង។

សូមបញ្ជាក់ដែរថា នាបច្ចុប្បន្ន ទ្រង់ទ្រាយនៃប្រព័ន្ធថាមពលរបស់វៀតណាម គឺធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ហើយជាប់ចំណាត់ថ្នាក់ទី ២២នៅលើពិភពលោកអំពីអនុភាពដំឡើងផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វិស័យទេសចរណ៍អភិវឌ្ឍន៍នៅតាមខេត្ត ក្រុងជាច្រើនក្រោយបុណ្យតេត

វិស័យទេសចរណ៍អភិវឌ្ឍន៍នៅតាមខេត្ត ក្រុងជាច្រើនក្រោយបុណ្យតេត

ក្រោយបុណ្យតេត ភ្ញៀវទេសចរនៅតែមកទស្សនាទីក្រុង Da Lat ក៏ដូចជា ខេត្ត Lam Dong ផងដែរ។ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lam Dong កាលពីថ្ងៃទី ២៧ មករា បានឲ្យដឹងថា ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៩ ខែមករា បរិមាណភ្ញៀវសរុបមកទស្សនា និងសម្រាកលំហែកាយនៅខេត្ត Lam Dong ត្រូវបានគេប៉ាន់ប្រមាណមានចំនួន ២៥ មឺនលើកនាក់ កើន ២,៥ ដងបើប្រៀប ធៀបនឹងឱកាសបុណ្យតេត ឆ្នាំ ២០២២។

Top