• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជំរុញការផ្សព្វផ្សាយវប្បធម៌ និងពន្លឿនទេសចរណ៍នៅទីក្រុងស៊ីដនី

នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងស៊ីដនី (អូស្ត្រាលី) នាយកដ្ឋានទេសចរណ៍ជាតិវៀតណាមបានសម្របសម្រួលជាមួយមូលនិធិឧបត្ថម្ភអភិវឌ្ឍន៍ទេសចរណ៍វៀតណាម ដើម្បីរៀបចំកម្មវិធីមួយដើម្បីណែនាំទេសចរណ៍វៀតណាម តភ្ជាប់អាជីវកម្មនៅក្នុងទីផ្សារអូស្ត្រាលីក្នុងឆ្នាំ ២០២៥។
កម្មវិធីសម្តែងឧបករណ៍ភ្លេងប្រពៃណី។ រូបថត៖ VOV

នៅក្នុងព្រឹត្តិការណ៍នេះ វៀតណាមត្រូវបានណែនាំជាគោលដៅឈានមុខគេមួយនៅក្នុងតំបន់ ដែលមានប្រព័ន្ធបេតិកភណ្ឌពិភពលោកចម្រុះដូចជា ឈូងសមុទ្រហាឡុង ផុងញ៉ា-កែបាង ត្រាងអាន ហូយអាន មីសឺន បរមរាជវាំងហឿ បរមរាជវាំងថាងឡុង និងបន្ទាយរាជវង្សហូ។ លើសពីនេះ អាជីវកម្មនៃប្រទេសទាំងពីរក៏ត្រូវបានផ្តល់ឱកាសឱ្យជួបគ្នា ស្វែងរកឱកាសសហប្រតិបត្តិការ និងណែនាំផលិតផល និងសេវាកម្មទេសចរណ៍តាមរយៈកម្មវិធីកិច្ចប្រជុំ និងការតភ្ជាប់អាជីវកម្មវៀតណាម - អូស្ត្រាលី។

ក្នុងឱកាសនេះ ភ្ញៀវក៏បានរីករាយនឹងការសម្តែងសិល្បៈដែលណែនាំវប្បធម៌វៀតណាមតាមរយៈឧបករណ៍ភ្លេងប្រពៃណីដែលសម្តែងដោយសិល្បករមកពីល្ខោនតន្ត្រី របាំ និងច្រៀងជាតិវៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (To Lam) ជួបសវនាការជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (To Lam) ជួបសវនាការជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (To Lam) ជួបសវនាការជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះ ។

Top