ចាំបាច់ត្រូវធ្វើទំនើបកម្មការងារបង្ការ ទប់ទល់នឹងគ្រោះធម្មជាតិ ដើម្បីបំពេញតម្រូវការក្នុងស្ថានភាពជ្រុលនិយម; វិនិយោគលើការកសាងឃុំ សង្កាត់ និងតំបន់ពិសេស ជាបន្ទាយរឹងមាំក្នុងការបង្ការទប់ទល់នឹងគ្រោះធម្មជាតិ។
សន្និសីទទូទាំងប្រទេសស្តីពីការបង្ការ ទប់ទល់នឹងគ្រោះធម្មជាតិឆ្នាំ ២០២៦។ (រូបថត៖ VNA)
នេះគឺជាការដឹកនាំរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ នៅក្នុងសន្និសីទទូទាំងប្រទេសស្តីពីការបង្ការ ទប់ទល់នឹងគ្រោះធម្មជាតិឆ្នាំ ២០២៦ ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី ១ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ)។
លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ អញ្ជើញចូលរួមសន្និសីទ។ (រូបថត៖ VNA)
ថ្លែងនៅក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យវិភាគមេរៀនបទពិសោធន៍នាពេលកន្លងមក ដើម្បីកំណត់ដំណោះស្រាយ និងការទប់ទល់ឲ្យបានទាន់ពេលវេលានាពេលខាងមុខ។
“ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ យើងទទួលបានមេរៀនបទពិសោធន៍ជាច្រើន។ នោះគឺការតាំងចិត្តផ្លាស់ទីប្រជាជន មុនពេលស្ថានភាពកាន់តែស្មុគស្មាញ។ មេរៀនក្នុងការជំនះលើផលវិបាក ដោយយកស្មារតីជួយទំនុកបម្រុងគ្នាទៅវិញទៅមក ចំណងសាមគ្គីភាព និងភាតរភាព ដើម្បីសាងសង់ផ្ទះភ្លាមៗសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ។ ជាពិសេស មេរៀនអំពីការដឹកនាំទាន់ពេលវេលាផងដែរ”។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា តាមការព្យាករណ៍ ស្ថានភាពគ្រោះធម្មជាតិនឹងបន្តវិវឌ្ឍន៍ដោយមិនអាចទាយទុកជាមុនបាន និងកាន់តែធ្ងន់ធ្ងរឡើង។ ដូច្នេះ គ្រប់លំដាប់ថ្នាក់ និងមូលដ្ឋាននានា ត្រូវអនុវត្តន៍បាវចនា៖ “ម្ចាស់ការបង្ការជាមុន - ព្យាករណ៍ត្រឹមត្រូវ - ព្រមានសមស្រប - ឆ្លើយតបទាន់ពេលវេលា” ក្នុងគោលដៅការពារសុវត្ថិភាព អាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាជនជាអាទិភាពចម្បង; ការពារទ្រព្យសម្បត្តិរដ្ឋ និងប្រជាជនឱ្យអស់ពីសមត្ថភាព; ទាំងអស់គឺដើម្បីគោលដៅខ្ពស់បំផុតដែលជាភាពសុខសាន្តត្រាណនិងសុភមង្គលសម្រាប់ប្រជាជន៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម