• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការងារកម្មាភិបាលដាក់ជូនរដ្ឋសភាត្រូវការរៀបចំយ៉ាងហ្មត់ចត់និងប្រុងប្រយ័ត្ន​

នៅរសៀលថ្ងៃទី ១ ខែមេសា នៅអគាររដ្ឋសភា លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភា បានដឹកនាំសម័យប្រជុំលើកទី ៥៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។

ទិដ្ឋភាពនៃសម័យប្រជុំ។ រូបថត៖ VOV

នៅក្នុងសុន្ទរកថាបើក លោក​ប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានសង្កត់ធ្ងន់ថា សេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេចចិត្ត​ដែល​រួមបញ្ចូលក្នុងរបៀបវារៈនៃសម័យប្រជុំ ត្រូវដាក់គុណភាពនៅ​ចម្បងបង្អស់​។ លោកបានស្នើឱ្យគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិចារណា និងវាយតម្លៃយ៉ាងហ្មត់ចត់លើ​ផល​ប៉ះពាល់ទាំងអស់ ដើម្បីធានាលទ្ធភាពអនុវត្តន៍ ​ស្ថិរភាព និងលក្ខណៈយូរអង្វែងនៃគោលនយោបាយ។

ទាក់ទងនឹង​ការងារកម្មាភិបាល លោក​ប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានកត់សម្គាល់ថា៖ “​ខ្លឹមសារដ៏​សំខាន់​​មួយទៀតនៅក្នុងសម័យប្រជុំនេះ គឺការផ្តល់យោបល់លើការងារ​រៀបចំ​កម្មាភិបាលដាក់ជូនរដ្ឋសភា​​នៅក្នុងសម័យប្រជុំលើកទី ១ នៃរដ្ឋសភានីតិកាលទី ១៦។ ខ្លឹមសារទាំងនេះត្រូវការរៀបចំយ៉ាងហ្មត់ចត់ និងប្រុងប្រយ័ត្ន ដោយធានាបំពេញនីតិវិធី បទបញ្ញត្តិ គោលការណ៍ណែនាំរបស់បក្ស ក៏ដូចជាបទប្បញ្ញត្តិរបស់​ច្បាប់; ធានា​ស្តង់ដារ លក្ខខណ្ឌ និងរចនាសម្ព័ន្ធសមស្រប ដើម្បីបំពេញតាមតម្រូវការនៃភារកិច្ចនៅក្នុងអាណត្តិថ្មី”​។

ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន ថ្លែងនៅក្នុងសម័យ​ប្រជុំ​។ រូបថត៖ VOV

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់យោបល់លើក​​ចុងក្រោយលើការងារ​រៀបចំសម្រាប់សម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី១៦ ជាមួយនឹងលក្ខខណ្ឌធានាប្រតិបត្តិការរបស់រដ្ឋស​ភា​ ចាប់ពីហេដ្ឋារចនាសម្ព័ន្ធរហូតដល់គោលនយោបាយ និង បទប្បញ្ញត្តិពាក់ព័ន្ធ។ ទន្ទឹមនឹងនោះ សម័យប្រជុំនឹងផ្តល់យោបល់លើរបាយការណ៍ស្តីពីលទ្ធផលនៃកម្មវិធីត្រួតពិនិត្យឆ្នាំ២០២៥ ប៉ុន្មាន​ខែដើម​ឆ្នាំ២០២៦ និងសេចក្តី​ព្រាង​កម្មវិធីត្រួតពិនិត្យសម្រាប់ឆ្នាំ២០២៧ ដើម្បី​ដាក់​ជូន​រដ្ឋសភា៕​

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីលៀងសាយភោជន៍អបអរសាទរជោគជ័យនៃមហាសន្និបាតលើកទី៩ នៃបក្សពលករកូរ៉េខាងជើង

ពិធីលៀងសាយភោជន៍អបអរសាទរជោគជ័យនៃមហាសន្និបាតលើកទី៩ នៃបក្សពលករកូរ៉េខាងជើង

នៅល្ងាចថ្ងៃទី៣១ ខែមីនា នៅទីក្រុងហាណូយ ស្ថានទូតកូរ៉េខាងជើងប្រចាំនៅប្រទេសវៀតណាម បានរៀបចំពិធីលៀងសាយភោជន៍អបអរសាទរជោគជ័យនៃមហាសន្និបាតលើកទី៩ នៃបក្សពលករកូរ៉េខាងជើងក្រោមអធិបតីភាពរបស់លោកឯកអគ្គរដ្ឋទូត Ri Sung Guk។

Top