• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញត្រូវការផែនការសកម្មភាពជាក់ស្តែងដើម្បីអនុវត្តន៍សេចក្តីសម្រេចចិត្តរបស់បក្ស

នាព្រឹកថ្ងៃទី ១ ខែមេសា នៅទីក្រុងហូជីមិញ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានដឹកនាំកិច្ចប្រជុំដើម្បីអនុម័តលើរបាយការណ៍របស់ក្រុមត្រួតពិនិត្យ និងឃ្លាំមើលលេខ ១១ (ដំណាក់កាលទី ១) ចំពោះគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញ។
ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ VNA)

នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានវាយតម្លៃថា ក្នុងការបោះឆ្នោតរដ្ឋសភានីតិកាលទី ១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ ថ្មីៗនេះ ប្រព័ន្ធនយោបាយទាំងមូលនៃទីក្រុង បានចូលរួមយ៉ាងសកម្ម; ការបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតជាង ៥០០០ បានប្រព្រឹត្តទៅក្នុងបរិយាកាសប្រជាធិបតេយ្យ ប្រកបដោយសុវត្ថិភាព និងស្របតាមច្បាប់។ អត្រាអ្នកទៅបោះឆ្នោតនៅទីក្រុងហូជីមិញគឺលើសពី ៩៩% ហើយធានាសុវត្ថិភាពដាច់ខាតនៅក្នុងការបោះឆ្នោតផងដែរ។

លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា ទីក្រុងហូជីមិញមានមាត្រដ្ឋានធំជាងគេលើទូទាំងប្រទេស ដែលមានប្រៀបខ្លាំងនានាដូចជា៖ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ; ការតភ្ជាប់ផ្លូវគមនាគមន៍; មជ្ឈមណ្ឌលនវានុវត្តន៍ និងបច្ចេកវិទ្យាខ្ពស់; សេដ្ឋកិច្ចសមុទ្រ និងតំបន់អេកូឡូស៊ី Can Gio; ធនធានមនុស្សនិងយន្តការពិសេស។ ដើម្បីសម្រេចបានគោលដៅកំណើនលើសពី ១០% អត្រាកំណើនរបស់ទីក្រុងក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៦ ក៏ត្រូវតែឈានដល់យ៉ាងហោចណាស់ ១០% ផងដែរ។ ក្នុងរយៈពេលខាងមុខ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានកត់សម្គាល់ថា៖

“គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ត្រូវយកចិត្តទុកដាក់លើការដឹកនាំ បន្តជ្រួតជ្រាបឱ្យបានជ្រាលជ្រៅ និងរៀបចំការអនុវត្តសេចក្តីសម្រេចចិត្តនៃមហា​សន្និបាតលើកទី ១៤ របស់បក្សតាមរបៀបជាក់ស្ដែង ដូចការដឹកនាំរបស់លោកអគ្គលេខាបក្ស តូ ឡឹម។ ចាំបាច់ត្រូវស្រាវជ្រាវនិងពិនិត្យឡើងវិញនូវសេចក្ដីព្រាងកម្មវិធីសកម្មភាព មុនពេលចេញផ្សាយ ក្នុងនោះយកចិត្តទុកដាក់ដល់ការកំណត់យ៉ាងច្បាស់លាស់រវាង “គោលដៅនៃអាណត្តិ” និង “ចក្ខុវិស័យក្រោយអាណត្តិ” ដើម្បីបម្រើការងារឃ្លាំមើល និងវាយតម្លៃសមិទ្ធផលក្នុងអាណត្តិឆ្នាំ ២០២៦-២០៣០”៕

តាម​https://vovworld.vn/km

ពិធីលៀងសាយភោជន៍អបអរសាទរជោគជ័យនៃមហាសន្និបាតលើកទី៩ នៃបក្សពលករកូរ៉េខាងជើង

ពិធីលៀងសាយភោជន៍អបអរសាទរជោគជ័យនៃមហាសន្និបាតលើកទី៩ នៃបក្សពលករកូរ៉េខាងជើង

នៅល្ងាចថ្ងៃទី៣១ ខែមីនា នៅទីក្រុងហាណូយ ស្ថានទូតកូរ៉េខាងជើងប្រចាំនៅប្រទេសវៀតណាម បានរៀបចំពិធីលៀងសាយភោជន៍អបអរសាទរជោគជ័យនៃមហាសន្និបាតលើកទី៩ នៃបក្សពលករកូរ៉េខាងជើងក្រោមអធិបតីភាពរបស់លោកឯកអគ្គរដ្ឋទូត Ri Sung Guk។

Top