សម័យប្រជុំជាប្រចាំលើកទី ៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (HRC) ទើបបានបញ្ចប់នៅទីក្រុងហ្សឺណែវ បន្ទាប់ពីធ្វើការរយៈពេល៦សប្តាហ៍ (ថ្ងៃទី ២៣ ខែកុម្ភៈ ដល់ថ្ងៃទី ៣១ ខែមីនា) ដោយគូសញ្ញានៃការចូលរួមយ៉ាងសកម្ម និងការរួមចំណែកជាក់ស្តែងរបស់ វៀតណាម ក្នុងបរិបទដែស្ថានភាពសកលមានការវិវត្តន៍ដ៏ស្មុគស្មាញ។
ទិដ្ឋភាពនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ រូបថត៖ Anh Hien/TTXVN
ក្នុងសម័យប្រជុំនេះ គណៈប្រតិភូវៀតណាមបានចូលរួមយ៉ាងសកម្ម និងមានទំនួលខុសត្រូវក្នុងដំណើរការពិគ្រោះយោបល់លើសេចក្តីសម្រេចចិត្តចំនួន ៣៨ ហើយបានអនុវត្តគំនិតផ្តួចផ្តើមលេចធ្លោចំនួន ២ ផងដែរ។ ទីមួយ វៀតណាមបានកសាង និងបង្ហាញសេចក្តីថ្លែងការណ៍រួមស្តីពីសមភាពយេនឌ័រក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដែលឧបត្ថម្ភដោយប្រទេសចំនួន ៥៦។ ទីពីរ វៀតណាមបានធ្វើជាសហប្រធានព្រឹត្តិការណ៍ខខាងក្រៅជាមួយកូរ៉េខាងត្បូង ជប៉ុន និងថៃ ស្តីពីផលប៉ះពាល់នៃការឆបោកតាមអ៊ីនធឺណិតចំពោះសិទ្ធិមនុស្ស។
ការចូលរួមយ៉ាងសកម្ម និងមានទំនួលខុសត្រូវរបស់គណៈប្រតិភូវៀតណាមនៅក្នុងសម័យប្រជុំលើកទី ៦១ បានបន្តបញ្ជាក់ពីគោលនយោបាយ និងគោលមាគ៌ាជាប់លាប់របស់វៀតណាមក្នុងការជំរុញនិងការពារសិទ្ធិមនុស្ស។ ទន្ទឹមនឹងនោះ ប្រការនេះបង្ហាញពីការត្រៀមខ្លួនជាស្រេចរបស់វៀតណាមក្នុងនាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស អាណត្តិឆ្នាំ ២០២៦-២០២៨ ជាមួយនឹងផ្នត់គំនិតថ្មី និងការប្តេជ្ញាចិត្តថ្មី។ សម័យប្រជុំនេះ សម្រេចបានលទ្ធផលលេចធ្លោជាច្រើន រួមទាំងការរៀបចំសម័យប្រជុំកម្រិតខ្ពស់ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ជាង ១២០ នាក់មកពីប្រទេសផ្សេងៗ ដោយពិភាក្សា និងពិចារណាលើសេចក្តីសម្រេចចិត្តចំនួន ៣៨ ធ្វើការពិភាក្សាតាមប្រធានបទលើបញ្ហាសិទ្ធិមនុស្សសំខាន់ៗ និងបំពេញនីតិវិធីអនុម័តលើលទ្ធផលនៃការត្រួតពិនិត្យទូទៅជាប្រចាំ (UPR) វដ្តទី៤ សម្រាប់ប្រទេសចំនួន ១៣៕
តាម https://vovworld.vn/km