• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជឿជាក់ថា កូរ៉េខាងត្បូងស្ថិរភាពស្ថានការណ៍ក្នុងពេលឆាប់ៗនេះ

នារសៀលថ្ងៃទី៥ ខែធ្នូ ក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសនៅទីក្រុងហាណូយ ឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីបម្រែបម្រួលនយោបាយ នាពេលថ្មីៗនេះនៅប្រទេសកូរ៉េខាងត្បូង ក៏ដូចជាផែនការការពារប្រជាពលរដ្ឋនៅពេលដែលស្ថានការណ៍តានតឹងខ្លាំងជាងនេះទៅទៀត អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានឲ្យដឹងថា វៀតណាមតាមដានការវិវត្តនៃស្ថានភាពបច្ចុប្បន្ននៅប្រទេសកូរ៉េខាងត្បូងយ៉ាងយកចិត្តទុកដាក់បំផុត។
អ្នកនាំពាក្យក្រសួងការបរទេសលោកស្តី Pham Thu Hang ឆ្លើយសំណួររបស់ទីភ្នាក់ងារសារព័ត៌មាននៅរសៀលថ្ងៃទី៥ ខែធ្នូ។ រូបថត៖ An Dang/TTXVN

វៀតណាមជឿជាក់ថា កូរ៉េខាងត្បូងនឹងរក្សាស្ថិរភាពស្ថានការណ៍នាពេលឆាប់ៗ  ហើយបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លានាពេលខាងមុខ។

ទាក់ទិននឹងសហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូង អ្នកនាំពាក្យក្រសួងការបរទេស វៀតណាមបានឲ្យដឹងថា យោងតាមព័ត៌មានរបស់ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង បម្រែបម្រួលនាពេលថ្មីៗនេះនៅកូរ៉េខាងត្បូងមិនមានផលប៉ះពាល់ដល់សកម្មភាព សហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូងឡើយ។ បន្ទាប់ពីទទួលបានព័ត៌មានទាក់ទិននឹងស្ថានភាពបច្ចុប្បន្ននៅប្រទេសកូរ៉េខាងត្បូង ក្រសួងការបរទេសវៀតណាមបានបញ្ជាឱ្យស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង ត្រួតពិនិត្យជាបន្ទាន់នូវការវិវឌ្ឍន៍ដែលពាក់ព័ន្ធ និងទាក់ទងភ្លាមៗទៅអាជ្ញាធរមូលដ្ឋាន សមាគមជនវៀតណាមនៅកូរ៉េខាងត្បូង ដើម្បីស្វែងយល់ពីស្ថានភាពរស់នៅ ការងារ និងការសិក្សារបស់ប្រជាពលរដ្ឋនៅកូរ៉េខាងត្បូង។ ទន្ទឹមនឹងនោះ ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូងក៏បានសម្របសម្រួលភ្លាមៗជាមួយតំណាងសហគមន៍ជនវៀតណាម ហើយណែនាំឲ្យប្រជាពលរដ្ឋឱ្យគោរពតាមបទប្បញ្ញត្តិ និងសេចក្តីណែនាំរបស់ប្រទេសម្ចាស់ផ្ទះ និងជៀសវាងការប្រមូលផ្តុំមនុស្សច្រើន  រក្សាទំនាក់ទំនងជាមួយស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top