• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជួយឧបត្ថម្ភយ៉ាងសកម្មដល់ប្រទេសនានាក្នុងការបង្ការ ប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19

ក្នុងគោលបំណងចង់ជួយឧបត្ថម្ភដល់ប្រទេសនានាក្នុងតំបន់និងលើពិភពលោក ដើម្បីជំនះពុះពារលើការលំបាកបង្កឡើងដោយជំងឺរាតត្បាតសកល Covid-19 វៀតណាមបានអនុ វត្តសកម្មភាពជាច្រើន ដែលមានពោរពេញទៅដោយអត្ថន័យ។

តំណាងរដ្ឋាភិបាលវៀតណាម (ខាងស្ដាំ) ប្រគល់ជូនសម្ភារៈបរិក្ខារពេទ្យដល់លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាម (រូបថត៖ TTXVN)



តាមនោះ វៀតណាមបានប្រគល់ជូនប្រទេសកម្ពុជានិងឡាវនូវសម្ភារៈបរិក្ខារពេទ្យ រួមមានសម្លៀកបំពាក់ការពារ ម៉ាស់ ប្រព័ន្ធធ្វើតេស្ត រួមទាំងឧបករណ៍ធ្វើតេស្តវីរុស SARS-CoV-2 ក្នុងតម្លៃជាង៧ពាន់លានដុងសម្រាប់ប្រទេសនីមួយៗទៀតផង។

ទន្ទឹមជាមួយគ្នានោះ វៀតណាមបានផ្តល់ជូនប្រទេសឥណ្ឌូនេស៊ី នូវឧបករណ៍ធ្វើតេស្តចំនួន ៥០០ និងផ្តល់ជូនប្រទែសមីយ៉ាន់ម៉ានូវទឹកប្រាក់ចំនួន ៥០.០០០ ដុល្លាអាមេរិក ក៏ដូចជា ផ្តល់ជូនបក្ស រដ្ឋនិងប្រជាជនគុយបានូវបរិមាណអង្ករចំនួន៥០០០តោន ដើម្បីទប់ទល់នឹង ផលប៉ះពាល់នៃជំងឺ Covid-19 ផងដែរ។

មុននោះ បន្ទាប់ពីជំងឺ Covid-19 ផ្ទុះឡើងនៅប្រទេសចិន   បក្ស រដ្ឋាភិបាលនិងប្រជាជន វៀតណាមបានប្រគល់ជូនបក្ស រដ្ឋាភិបាលនិងប្រជាជនចិន នូវសម្ភារៈ បរិក្ខារពេទ្យជាច្រើនរួមមាន៖ ម៉ាស៊ីនឧបត្ថម្ភការដកដង្ហើម សម្លៀកបំពាក់ការពារ និងម៉ាស់ ក្នុងតម្លៃសរុបចំនួន ៥០០.០០០ ដុល្លាអាមេរិក។ សមាគមន៍កាកបាទក្រហមវៀតណាមក៏បានចលនាអង្គការនិងបុគ្គលនានាឲ្យផ្ដល់ជូនប្រជាជនចិននូវសម្ភារៈបរិក្ខារពេទ្យក្នុងតម្លៃ១០០.០០០ដុល្លាអាមេរិកដើម្បីបង្ការ ប្រយុទ្ធប្រឆាំងនឹងជំងឺផងដែរ។

លើសពីនេះទៅទៀត វៀតណាមក៏បានជួយឧបត្ថម្ភដល់ប្រទេសជាច្រើនផ្សេងទៀត ដូចជា ជប៉ុន រុស្ស៊ី អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ់ សហរដ្ឋអាមេរិក និងអង់គ្លេស ជាដើម៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋបារាំង និងចូលរួមក្នុងកិច្ចប្រជុំកំពូលអវកាសនៅទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀតណាម លោក តូ ឡឹម និងភរិយា រួមជាមួយ​គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅឧទ្យានម៉ុងត្រេអ៊ីល (ទីក្រុងម៉ុងត្រេអ៊ីល)។

Top