• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជួបធ្វើការជាមួយ EC ស្ដីពីបញ្ហា IUU

ភាគីទាំងពីរបានឈានដល់ការឯកភាពគ្នាជាមូលដ្ឋាន ហើយ EC ក៏យល់ស្របនឹងលទ្ធផល និងការដោះស្រាយដែលវៀតណាមបានអនុវត្តន៍។
កម្លាំងអនុវត្តច្បាប់ដែនសមុទ្រនៃខេត្ត Ba Ria-Vung Tau ផ្សព្វផ្សាយព័ត៌មាន IUU ដល់ប្រជានេសាទក្នុងទីក្រុង Vung Tau ។ រូបថត៖ Hoang Nhi/VNA

ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែកក្កដា ក្រុមការងារបច្ចេកទេសរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយលោក Nguyen Quang Hung ប្រធាននាយកដ្ឋានត្រួតពិនិត្យការនេសាទបានអញ្ជើញជួបធ្វើការជាមួយអគ្គនាយកដ្ឋានបណ្ដាបញ្ហាសមុទ្រ និងជលផលនៃគណៈកម្មការអឺរ៉ុប (DG-MARE) ស្តីពីការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (ការនេសាទ IUU)។

ក្នុងជំនូបធ្វើការ គណៈប្រតិភូបានធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពរបស់វៀតណាមក្នុងការអនុវត្តអនុសាសន៍របស់គណៈកម្មការអឺរ៉ុប (EC); វឌ្ឍនភាពនៃការអនុវត្តការគ្រប់គ្រងនាវានេសាទដែលកំពុងប្រតិបត្តិការនៅសមុទ្រ សកម្មភាពចូល និងចេញពីកំពង់ផែ ត្រួតពិនិត្យទិន្នផលតាមកំពង់ផែ ព្រមទាំង ស្ថានភាពបច្ចុប្បន្ននៃការអនុវត្តផែនការនេសាទ និងការពារប្រភពជលផល ផែនការគ្រប់គ្រងរបរនេសាទត្រី ការងារតាមដានប្រភពដើមដើម្បីធានាទំនិញនាំចេញទៅកាន់ទីផ្សារអឺរ៉ុបគឺស្របច្បាប់ ការអនុវត្តច្បាប់ ដែលផ្តោតលើការធ្វើចំណាត់ការនាវានេសាទត្រីរំលោភបំពានលើច្បាប់នៅដែនសមុទ្របរទេស និងកសាងមូលដ្ឋានទិន្នន័យផាកពិន័យពីថ្នាក់មជ្ឈឹមដល់មូលដ្ឋាន។

លោក Nguyen Quang Hung ប្រធាននាយកដ្ឋានត្រួតពិនិត្យការនេសាទបានឲ្យថា ភាគីទាំងពីរបានឈានដល់ការឯកភាពគ្នាជាមូលដ្ឋាន ហើយ EC ក៏យល់ស្របនឹងលទ្ធផល និងការដោះស្រាយដែលវៀតណាមបានអនុវត្តន៍។ EC ផ្តល់អនុសាសន៍ថា វៀតណាមចាំបាច់ត្រូវចាត់វិធានការខ្លាំងជាងមុន ក្នុងការប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់ និងប្រយុទ្ធប្រឆាំងបញ្ឈប់ការរំលោភបំពាននៅដែនសមុទ្របរទេសរបស់នាវានេសាទ ធ្វើចំណាត់ការយ៉ាងម៉ឺងមាត់ ហើយមានដំណោះស្រាយគ្រប់គ្រងចំពោះនាវានេសាទណាដែលបាត់បង់ការតភ្ជាប់ជាមួយឧបករណ៍ឃ្លាំមើលការធ្វើដំណើរ  ព្រមទាំងនាវានេសាទណាដែលបាត់ការតភ្ជាប់ជាង ១០ ថ្ងៃនៅសមុទ្រ ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បងប្អូនជនជាតិខ្មែរអភិរក្សនិងផ្សព្វផ្សាយតម្លៃនៃសិល្បៈល្ខោនយីកេ

បងប្អូនជនជាតិខ្មែរអភិរក្សនិងផ្សព្វផ្សាយតម្លៃនៃសិល្បៈល្ខោនយីកេ

សិល្បៈល្ខោនយីកេ ដែលសហគមន៍ជនជាតិខ្មែរណាមបូហៅដោយឈ្មោះផ្សេងទៀតថា ល្ខោនទ្រើងឃ្លោក នោះ គឺជាអាហារខាងស្មារតីដែលមិនអាចខ្វះបានសម្រាប់ប្រជាជននៅមូលដ្ឋាន។ ឆ្លងកាត់រយៈពេលជាង ១០០ ឆ្នាំនៃការបង្កើត និងការអភិវឌ្ឍនោះ ទម្រង់សិល្បៈប្រពៃណី ដែលត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិនេះ នៅតែត្រូវបានបងប្អូនជនជាតិខ្មែរណាមបូ អភិរក្ស និងផ្សព្វផ្សាយពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងគុណតម្លៃដ៏ល្អប្រសើរ។

Top