• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាម្ចាស់រៀបចំសន្និសីទកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ តំបន់អាស៊ី-ប៉ាស៊ីហ្វិក

សន្និសីទនេះត្រូវបានធ្វើឡើងរៀងរាល់៤ឆ្នាំម្តង ហើយជាព្រឹត្តិការណ៍សំខាន់មួយនៃចលនាក្នុងតំបន់។
សមាគមកាកបាទក្រហមហាណូយបានប្រគល់អំណោយសំខាន់ៗជាច្រើនដល់ប្រជាជនក្នុង “សង្កាត់លាងឈាម” (រូបឯកសារ៖ Thanh Tung/TTXVN)

សមាគមកាកបាទក្រហមវៀតណាមនៅថ្ងៃទី២៩ តុលានេះបានជូនដំណឹងឲ្យដឹងថា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា សមាគមកាកបាទក្រហមវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី ១១ (AP-១១) ដោយប្រធានបទ អាស៊ី-ប៉ាស៊ីហ្វិក៖ ត្រៀមខ្លួនដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយ។ សន្និសីទនេះត្រូវបានធ្វើឡើងរៀងរាល់៤ឆ្នាំម្តង ហើយជាព្រឹត្តិការណ៍សំខាន់មួយនៃចលនាក្នុងតំបន់។

ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ គណៈប្រតិភូក្នុងស្រុក និងអន្តរជាតិប្រមាណ ៤០០ នាក់បានចូលរួមក្នុងសកម្មភាពដូចជា៖ វេទិកាយុវជនកាកបាទក្រហម និងអឌ្ឍចន្ទក្រហមក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្រោមប្រធានបទ ពង្រឹងសមត្ថភាពធន់៖ ការបំផុសគំនិតអ្នកដឹកនាំយុវជនដើម្បីជំរុញការត្រៀមខ្លួនឆ្លើយតបគ្រោះមហន្តរាយ; សន្និសីទអន្តរជាតិលើកទី១១ នៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហមក្នុងតំបន់អាស៊ី -ប៉ាស៊ីហ្វិក។

យោងតាមលោក Nguyen Duc Khai ប្រធានការិយាល័យមជ្ឈឹមសមាគមកាកបាទក្រហមវៀតណាម អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃអនុគណៈកម្មាធិការស្តីពីភស្តុភារ-កៀរគរប្រភពធនធាននៃសន្និសីទ AP-១១ សន្និសីទនេះគឺជាឱកាសមួយដើម្បីឧទ្ទេសនាមអំពីប្រទេសជាតិ សមិទ្ធិផលនានារបស់ប្រទេសជាតិ និងប្រជាជនវៀតណាម ជំរុញសកម្មភាពសហប្រតិបត្តិការអភិវឌ្ឍន៍របស់សមាគមជាមួយដៃគូ អង្គការអន្តរជាតិ និងអាជីវកម្មនៅវៀតណាម។ ពីទីនោះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាម និងការទទួលខុសត្រូវរបស់សមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហមក្នុងតំបន់ ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីឆ្នាំ២០២៦ កំណត់ទស្សនវិស័យនៃទំនាក់ទំនងសហប្រតិបត្តិការអាស៊ាន-រុស្ស៊ី

កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីឆ្នាំ២០២៦ កំណត់ទស្សនវិស័យនៃទំនាក់ទំនងសហប្រតិបត្តិការអាស៊ាន-រុស្ស៊ី

កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី ឆ្នាំ ២០២៦ បានបើកជាផ្លូវការនាព្រឹកថ្ងៃទី១៧ ខែមិថុនា នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ដែលគូសសញ្ញាខួបលើកទី ៣៥ (១៩៩១-២០២៦) នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហព័ន្ធរុស្ស៊ី។

Top