• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយប៉ាឡេស្ទីន

នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh កាលពីរសៀល ថ្ងៃទី ៨ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងឱកាសទទួលជួបជាមួយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាឡេស្ទីនលោក Ziad Hab Al-Reeh ដែលកំពុងបំពេញទស្សន កិច្ចការងារនៅវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងរដ្ឋមន្ត្រីមហាផ្ទៃប៉ាឡេស្ទីនលោក Ziad Hab Al-Reeh។ រូបថត៖ VNA

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ជំហរដ៏ឥតងាករេ របស់វៀតណាមនោះ គឺគាំទ្រចំពោះយុត្តិធម៌; គាំទ្រចំពោះការបង្កើតកិច្ចសន្ទនា ការ ដោះស្រាយជម្លោះដោយសន្តិវិធី។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា នាពេលខាងមុខ វៀតណាម និងប៉ាឡេស្ទីននឹងបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌសហប្រតិបត្តិ ការលើទាំងកម្រិតទ្វេភាគី និងពហុភាគី។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួង មហាផ្ទៃប៉ាឡេស្ទីន និងក្រសួងនគរបាលវៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការ ផ្លាស់ ប្តូរព័ត៌មាន ជំរុញការសម្របសម្រួលក្នុងវិជ្ជាជីវៈ; សម្របសម្រួលចាត់ការបទល្មើស ឆ្លងដែន; ធានាសន្តិសុខ សុវត្ថិភាពសម្រាប់ទីស្នាក់ការនៃស្ថាប័នតំណាង ប្រជាពលរដ្ឋនៃប្រទេសនេះដែលកំពុងធ្វើការ សិក្សា ទៅទេសចរណ៍ សហប្រតិបត្តិការវិនិយោគ ... នៅលើដែនដីនៃប្រទេសផ្សេងទៀត; រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងប៉ាឡេស្ទីនឱ្យកាន់តែស៊ីជម្រៅ ជាក់ស្ដែង និងប្រសិទ្ធភាព។
អំពីបញ្ហាតំបន់និងអន្តរជាតិ ភាគីទាំងពីរបានឯកភាពគាំទ្រគ្នាទៅវិញទៅមកលើ វេទិកាអន្តរជាតិដែលប្រទេសទាំងពីរជាសមាជិក; គាំទ្រគោលជំហរ និងទស្សនៈរបស់ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងវៀតណាមលើបញ្ហាសមុទ្រខាងកើត ក្នុងនោះមានការធានាសុវត្ថិភាព សេរីភាពខាងនាវាចរណ៍ និងអាកាសចរណ៍ក្នុងតំបន់ ដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top