• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជានិច្ចកាលចាត់ទុកសហរដ្ឋអាមេរិកជាដៃគូដ៏សំខាន់

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា វៀតណាមមានបំណងចង់ជំរុញទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព និងរបៀបរបបនយោបាយរបស់គ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងតំបន់ និងនៅលើពិភពលោក។
ទិដ្ឋភាពនៃជំនួប (រូបថត៖ qdnd.vn)

វៀតណាមជានិច្ចកាលចាត់ទុកសហរដ្ឋអាមេរិកជាដៃគូដ៏សំខាន់។ លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារជាតិ វៀតណាមបានអះអាងដូច្នេះនារសៀលថ្ងៃទី ៨ មិនា នៅទីក្រុងហាណូយ ក្នុងជំនួបជាមួយគណៈប្រតិភូសភាអាមេរិក ដឹកនាំដោយព្រឹទ្ធសមាជិក Jeff Merkley សមាជិកគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិក ដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា វៀតណាមមានបំណងចង់ជំរុញទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព និងរបៀបរបបនយោបាយរបស់គ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងតំបន់ និងនៅលើពិភពលោក។

ទាក់ទិននឹងទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ រដ្ឋមន្ត្រីក្រសួងការពារជាតិបានស្នើឱ្យសមាជិកសភាអាមេរិកយកចិត្តទុកដាក់ និងជំរុញសភាអាមេរិកបន្តគាំទ្រការអនុវត្តខ្លឹមសារសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរតាមឯកសារដែលបានចុះហត្ថលេខា និងកិច្ចព្រមព្រៀងផ្តោតលើវិស័យ៖ ជម្នះលើផលវិបាកសង្គ្រាម បណ្ដុះបណ្ដាល រក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។

រីឯខ្លួនវិញ សមាជិកព្រឹទ្ធសភា Jeff Merkley បានបញ្ជាក់ថា លោកនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ក្នុងនោះមានការយកចិត្តទុកដាក់ជាពិសេសទៅលើវិស័យជំនះលើផលវិបាកនៃសង្គ្រាម ដោយឈរលើមូលដ្ឋាននៃការទទួលមរតកដែលបន្សល់ទុកដោយសមាជិកព្រឹទ្ធសភាអាមេរិកមុនៗផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគាំទ្រការជំរុញការអនុវត្តក្របខ័ណ្ឌសកម្មភាព Sendai ស្តីពីការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ

វៀតណាមគាំទ្រការជំរុញការអនុវត្តក្របខ័ណ្ឌសកម្មភាព Sendai ស្តីពីការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ

ថ្លែងមតិនៅកិច្ចប្រជុំ លោក ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការ សហប្រជាជាតិបានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលរង ផលប៉ះពាល់ខ្លាំងបំផុតដោយគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ នៅលើពិភពលោក វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអនុវត្ត ការសន្យាជាសកលដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។

Top