• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាទីផ្សារដ៏​មាន​សក្តានុពលសម្រាប់ការចែកចាយ​​ផលិតផលសរីរាង្គ

នាពេលថ្មីៗនេះ នៅទីក្រុងហូជីមិញ បានប្រព្រឹត្តិទៅសិក្ខាសាលាស្តីពី "រីករាយជាមួយរសជាតិសរីរាង្គអឺរ៉ុបនៅវៀតណាម-អនាគតនៃកសិកម្មសរីរាង្គ"។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយសមាគមកសិករសរីរាង្គអាល្លឺម៉ង់ (Naturland) សហឧបត្ថម្ភដោយសហភាពអឺរ៉ុប (EU) ហើយបានទាក់ទាញអ្នកចូលរួមយ៉ាងច្រើនកុះករ។
ទិដ្ឋភាពទូទៅនៃសិក្ខាសាលា

នៅទីនេះ Naturland បានឧទ្ទេសនាមអំពីផលិតផលសរីរាង្គអឺរ៉ុប តាមរយៈការសម្តែងដ៏ប៉ិនប្រសប់របស់មេចុងភៅ Mouquet-Richelet Robin។

តាមការវាយតម្លៃរបស់សហភាពអឺរ៉ុប ក្នុងនាមជាប្រទេសដែលមានឧត្តមភាពខាងវត្ថុធាតុដើម វៀតណាមមានកសិផលសរីរាង្គជាច្រើនដែលពិភពលោកនិយមចូលចិត្ត។ អឺរ៉ុបគឺជាទីផ្សារនាំចូលដ៏សំខាន់សម្រាប់ផលិតផលសរីរាង្គរបស់វៀតណាម។ មិនត្រឹមតែវៀតណាមជាប្រទេសដែលមានប្រភពផលិតផលសរីរាង្គចម្រុះប៉ុណ្ណោះទេ ប៉ុន្តែវៀតណាមត្រូវបានចាត់ទុកថា ជាទីផ្សារដ៏មានសក្តានុពលសម្រាប់ផលិតផលសរីរាង្គ។ នេះក៏ជាឱកាសដ៏ល្អសម្រាប់ផលិតផលសរីរាង្គអឺរ៉ុបជ្រៀតចូលទីផ្សារវៀតណាម។

លោក Albin Deforges តំណាងសមាគមកសិករសរីរាង្គអាល្លឺម៉ង់ប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា ផលិតផលសរីរាង្គរបស់សហភាពអឺរ៉ុបត្រូវបានវាយតម្លៃខ្ពស់ ដោយមានស្តង់ដារដ៏តឹងរឹងក្នុងវិធីសាស្រ្តផលិតកម្ម។ ផលិតផលមានសុវត្ថិភាពចំណីអាហារ ការតាមដានប្រភពដើម ការគោរពបរិស្ថាន និងនិរន្តរភាព។ សហភាពអឺរ៉ុបធានាថា រាល់ផលិតផលនៅក្រោមស្លាកសញ្ញាសរីរាង្គរបស់ EU មានសារធាតុសរីរាង្គយ៉ាងហោចណាស់ ៩៥%៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កំណែទម្រង់ស្ថាប័ន ដោះស្រាយចំណុចកកស្ទះ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពសេចក្តីសម្រេចចិត្តលេខ ០១ របស់រដ្ឋាភិបាល

កំណែទម្រង់ស្ថាប័ន ដោះស្រាយចំណុចកកស្ទះ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពសេចក្តីសម្រេចចិត្តលេខ ០១ របស់រដ្ឋាភិបាល

នៅក្នុងសន្និសីទសារព័ត៌មានរបស់រដ្ឋាភិបាលជាប្រចាំក្នុងខែមករា ឆ្នាំ២០២៦ ដែលបានធ្វើឡើងនាថ្ងៃទី៤ ខែកុម្ភៈ នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ង្វៀន ថាញ់ទូ បានផ្តល់ព័ត៌មានអំពីកំណែទម្រង់ស្ថាប័នដែលមានគោលបំណងលុបបំបាត់ "ចំណុចកកស្ទះ" សម្រាប់អាជីវកម្មនិងមូលដ្ឋានក្នុងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ០១ របស់រដ្ឋាភិបាល។

Top