• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមឆ្ពោះទៅប្រព័ន្ធធានារ៉ាប់រងសង្គមពហុស្រទាប់

ទាក់ទងនឹងការជួយឧបត្ថម្ភសោធនសង្គមលោករដ្ឋមន្ត្រីបានអះអាងយ៉ាងច្បាស់លាស់ថា នេះគឺជាលើកដំបូងហើយក្នុងប្រព័ន្ធធានារ៉ាប់រងសង្គមពហុស្រទាប់។
រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Dao Ngoc Dung។ រូបថត៖ quochoi.vn

ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា ក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី៦ រដ្ឋសភា នីតិកាលទី១៥ សមាជិកសភាបានពិភាក្សានៅសាលប្រជុំ ស្ដីពីគម្រោងច្បាប់ធានារ៉ាប់រងសង្គម (វិសោធនកម្ម)។

បំភ្លឺជូនរដ្ឋសភា រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Dao Ngoc Dung បានមានប្រសាសន៍ថា ផែនការនានាក្នុងគម្រោងច្បាប់ធានារ៉ាប់រងសង្គមដែលបានដាក់ជូនរដ្ឋសភាក្នុងសម័យប្រជុំនេះ បានរួមចំណែកដល់ការរៀបចំស្ថាប័ននូវគោលការណ៍ធានារ៉ាប់រងសង្គមពហុស្រទាប់ និងធានារ៉ាប់រងសង្គមជូនប្រជាជនទាំងមូល ជំនះពុះពារលើការលំបាក ការជំពាក់ជំពិននាបច្ចុប្បន្ននេះ។

ទាក់ទងនឹងការជួយឧបត្ថម្ភសោធនសង្គមលោករដ្ឋមន្ត្រីបានអះអាងយ៉ាងច្បាស់លាស់ថា នេះគឺជាលើកដំបូងហើយក្នុងប្រព័ន្ធធានារ៉ាប់រងសង្គមពហុស្រទាប់។ ការជួយឧបត្ថម្ភសោធនសង្គម ត្រូវបានថវិការដ្ឋធានាជូនពលករដែលមានអាយុច្រើន ហើយគ្មានប្រាក់សោធននិវត្តន៍ និងគ្មានធានារ៉ាប់រងសង្គមប្រចាំខែ។ ទន្ទឹមនឹងនោះមានគោលនយោបាយកៀរគរធនធានសង្គមបន្ថែមទៀតដល់មុខសញ្ញានេះឲ្យមានជំនួយឧបត្ថម្ភច្រើនជាងផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ខេត្តក្វាងនិញ បានបំពេញលក្ខណវិនិច្ឆ័យនៃទីក្រុងថ្នាក់លេខ ១

ខេត្តក្វាងនិញ បានបំពេញលក្ខណវិនិច្ឆ័យនៃទីក្រុងថ្នាក់លេខ ១

យោងតាមសេចក្តីសម្រេចរបស់ក្រសួងសំណង់ ដែលបានប្រកាសនាថ្ងៃទី ២៦ ខែមិថុនា ខេត្តក្វាងនិញ បានបំពេញលក្ខណវិនិច្ឆ័យនៃទីក្រុងថ្នាក់ទី ១ លើទូទាំងខេត្តជាផ្លូវការ ដោយមានផ្ទៃដីជាង ៦.២៣១ គីឡូម៉ែត្រការ៉េ និងប្រជាជនប្រមាណ ១,៥២ លាននាក់។

Top