• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមច្រានចោលរាល់​ទស្សនៈ​អាក្រក់​អំពីសភាពការណ៍​សិទ្ធិ​មនុស្សនៅវៀតណាម

ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី ២២ ខែកញ្ញា នៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានច្រានចោលរាល់ខ្លឹមសារខុសការពិត មិនសត្យានុម័ត និងទស្សនៈអាក្រក់របស់អង្គការបរទេសមួយចំនួនអំពីសភាពការណ៍សិទ្ធិមនុស្សនៅវៀតណាម។
  អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang  

លោកស្រី Le Thi Thu Hang បានអះអាងថា គោលនយោបាយឥតងាករេរបស់វៀតណាមគឺការពារ និងជំរុញរាល់សិទ្ធិជាមូលដ្ឋានរបស់មនុស្ស។ ប្រការនេះត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ និងច្បាប់ពាក់ព័ន្ធជាច្រើនទៀត៖

“រាល់ការខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់វៀតណាមក្នុងវិស័យធានាសិទ្ធិមនុស្សនារយៈពេលកន្លងទៅត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ និងវាយតម្លៃខ្ពស់។ ក្នុងឆ្នាំ ២០២២ ថ្មីៗនេះ វៀតណាមបានប្រកាសរបាយការណ៍ពាក់កណ្តាលអាណត្តិស្តីពីការអនុវត្តដោយស្ម័គ្រចិត្តនូវអនុសាសន៍ដែលវៀតណាមបានព្រមទទួលតាមយន្តករ្រតួតពិនិត្យជាសកលតាមកាលកំណត់ស្ដីពីសិទ្ធិមនុស្ស (UPR វដ្តទី 3) ដែលបង្ហាញពីទំនួលខុសត្រូវរបស់ប្រទេសជាសមាជិកប្រកបដោយតម្លាភាព និងម៉ឺងម៉ាត់របស់វៀតណាមចំពោះ យន្តការ UPR និយាយដោយឡែក និងក្នុងការអនុវត្តរាល់ការសន្យាអន្តរជាតិស្ដីពីការធានាសិទ្ធិមនុស្សនិយាយរួម។ វៀតណាមជានិច្ចកាលបង្ហាញយ៉ាងសកម្មពីស្មារតីសហប្រតិបត្តិការជាមួយនីតិវិធីពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនោះ វៀតណាមក៏រក្សាជាប្រចាំនូវយន្តការសន្ទនាសិទ្ធិមនុស្សទ្វេភាគីជាមួយប្រទេសមួយចំនួន  ហើយត្រៀមខ្លួនជាស្រេច ផ្លាស់ប្តូរលើបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នាក្នុងស្មារតីស្មោះត្រង់ បើកចំហ និងគោរពគ្នាទៅវិញទៅមកផងដែរ”៕

  

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លើកកំពស់ប្រព័ន្ធតម្លៃជាតិ ប្រព័ន្ធតម្លៃវប្បធម៌ ប្រព័ន្ធតម្លៃគ្រួសារ និងស្តង់ដារមនុស្ស វៀតណាមក្នុងយុគសម័យថ្មី

លើកកំពស់ប្រព័ន្ធតម្លៃជាតិ ប្រព័ន្ធតម្លៃវប្បធម៌ ប្រព័ន្ធតម្លៃគ្រួសារ និងស្តង់ដារមនុស្ស វៀតណាមក្នុងយុគសម័យថ្មី

នាព្រឹកថ្ងៃទី ២៩ វិច្ឆិកា សិក្ខាសាលាជាតិក្រោមប្រធានបទ “ប្រព័ន្ធតម្លៃជាតិ ប្រព័ន្ធ តម្លៃវប្បធម៌ ប្រព័ន្ធតម្លៃគ្រួសារ និងស្តង់ដារមនុស្សវៀតណាមក្នុងយុគសម័យថ្មី” បាន បើកនៅទីក្រុងហាណូយ ហើយតភ្ជាប់តាមប្រព័ន្ធវីដេអូជាមួយទីក្រុង Hue និងទីក្រុង ហូជីមិញ។

Top