• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចែករំលែកសារៈសំខាន់នៃការលើកកម្ពស់វប្បធម៌សន្តិភាព

មហាសន្និបាតអង្គការសហប្រជាជាតិ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បាន បើកវេទិកាកម្រិតខ្ពស់លើប្រធានបទ “វប្បធម៌សន្តិភាព៖ សារៈសំខាន់នៃយុត្តិធម៌ សមភាព និងបរិយាប័ន្ន សម្រាប់ការលើកកម្ពស់ការកសាងសន្តិភាព”។
  មហាសន្និបាតអង្គការសហប្រជាជាតិ។ រូបថត៖ VOV  

ថ្លែងមតិនៅវេទិកានេះ ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់ វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា ក្នុងនាមប្រទេសដែលឆ្លងកាត់សង្គ្រាមដើម្បីការពារឯករាជ្យ និងអធិបតេយ្យភាពវៀតណាមតែងតែគោរពតម្លៃសន្តិភាព និងស្ថិរភាព។ ក្នុងបរិបទនោះ ប្រជាជនវៀតណាមជាច្រើនជំនាន់បានខិតខំប្រឹងប្រែងកសាងមូលដ្ឋានគ្រឹះនៃសន្តិភាព តាមរយៈការជំរុញទំនាក់ទំនងមិត្តភាព ភាពសុខដុមរមនា និងការយោគយល់គ្នាទៅវិញទៅមកក្នុងចំណោមប្រជាជាតិនានា។ វៀតណាមក៏តែងតែជំរុញការដោះស្រាយជម្លោះ ដោយសន្តិវិធី ដោយគ្មានការគំរាមកំហែង ឬប្រើប្រាស់កម្លាំង ព្រមទាំងគោរពនិងអនុវត្តន៍ច្បាប់អន្តរជាតិ។ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានចាត់ទុកថា៖ សហគមន៍អន្តរជាតិគួរតែយកចិត្តទុកដាក់ និងគាំទ្រការខិតខំប្រឹងប្រែងកសាង និងរក្សាសន្តិភាព ទន្ទឹមនឹងនោះ គោរពការទទួលខុសត្រូវ ឯករាជ្យភាព និងម្ចាស់ការរបស់ប្រទេសនានាស្របតាមរដ្ឋធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top