• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចែករំលែកទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១

អាស៊ានត្រូវមានឬទ្ធានុភាព ភាពប៉ិនប្រសប់ ភាពសុខដុមរមនា និងតុល្យភាពក្នុងការដោះស្រាយបញ្ហាក្តៅគគុកក្នុងតំបន់។
  នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារសំខាន់ៗជាច្រើនអំពីបញ្ហាតំបន់ និងអន្តរជាតិក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១ - រូបថត៖ VGP/Nhat Bac  

នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ អញ្ជើញថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១ ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កម្ពុជា ដោយផ្តោតសំខាន់លើការពិភាក្សាអំពីទំនាក់ទំនងកិច្ចការបរទេសរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និម្នាបនកម្មតំបន់ និងបញ្ហាតំបន់ និងអន្តរជាតិ លោកនាយករដ្ឋមន្ត្រីវៀតណាម Pham  Minh Chinh បានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃការរក្សាសាមគ្គីភាព និងពង្រីកកម្លាំងផ្ទៃក្នុងរបស់អាស៊ាន។ លោកនាយករដ្ឋមន្រ្តី ស្នើឱ្យពង្រឹងការសម្របសម្រួលជាមួយដៃគូក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍ ពង្រឹងភាពស្អិតរមួតជាយុទ្ធសាស្ត្រផ្ទៃក្នុង ដើម្បីឱ្យដៃគូនានាគោរព និងគាំទ្រយ៉ាងពិតប្រាកដមជ្ឈភាពរបស់អាស៊ាន ដោយប្តេជ្ញាចិត្ត សហប្រតិបត្តិការយូរអង្វែងជាមួយអាស៊ាន តាមរយៈយន្តការដឹកនាំដោយអាស៊ាន។

ទាក់ទិននឹងបញ្ហាអន្តរជាតិ និងតំបន់ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា អាស៊ានត្រូវមានឬទ្ធានុភាព ភាពប៉ិនប្រសប់ ភាពសុខដុមរមនា និងតុល្យភាពក្នុងការដោះស្រាយបញ្ហាក្តៅគគុកក្នុងតំបន់។ រួមជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាសមាជិកអាស៊ាន លោកនាយករដ្ឋមន្ត្រីបានអះអាងថា ចាំបាច់ត្រូវពង្រឹងគោលជំហរជាគោលការណ៍របស់អាស៊ានលើបញ្ហាសមុទ្រខាងកើត ដោយស្នើឱ្យពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអភិរក្សបរិស្ថានសមុទ្រ ផ្ដល់ជំនួយមនុស្សធម៌សម្រាប់ប្រជានេសាទ។ ទាក់ទងនឹងបញ្ហាមីយ៉ាន់ម៉ា លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា អាស៊ានគប្បីបន្តប្រកាន់ខ្ជាប់ ការអនុវត្តគោលការឯកភាពរបស់អាស៊ានលើបញ្ហាមីយ៉ាន់ម៉ា និងជួយមីយ៉ាន់ម៉ាក្នុងការស្វែងរកដំណោះស្រាយដែលអាចធ្វើទៅបាន និរន្តរភាព និងជំនះពុះពារលើការលំបាក។ ចែករំលែកការព្រួយបារម្ភរួមអំពីជម្លោះរុស្ស៊ី-អ៊ុយក្រែន លោកនាយករដ្ឋមន្ត្រីវៀតណាមបានផ្តោតសំខាន់លើអត្ថន័យ និងតម្លៃនៃសន្តិភាព ដោយអះអាងថា ការគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីគឺជាគោលការណ៍គ្រឹះនៃទំនាក់ទំនងអន្តរជាតិ ហើយជាលក្ខខ័ណ្ឌចម្បង ដើម្បីស្ថាបនាសន្តិភាព និងសន្តិសុខអន្តរជាតិ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសជាសមាជិកអាស៊ានបានអនុម័តលើសេចក្តីថ្លែងការណ៍សំខាន់ៗជាច្រើនដូចជា សេចក្តីថ្លែងការណ៍ទស្សនៈវិស័យរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពី "រួមគ្នាដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម" សេចក្តីថ្លែងការណ៍ស្តីពីខួបលើកទី ៥៥ ថ្ងៃបង្កើតអាស៊ាន និងសេចក្តីថ្លែងការណ៍របៀបវារៈនៃការតភ្ជាប់អាស៊ានក្រោយឆ្នាំ ២០២៥ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាំវៀតណាមក្លាយជាប្រទេសរឹងមាំសម្រាប់ការចាប់ផ្តើមអាជីវកម្មនិងការច្នៃប្រឌិត

នាំវៀតណាមក្លាយជាប្រទេសរឹងមាំសម្រាប់ការចាប់ផ្តើមអាជីវកម្មនិងការច្នៃប្រឌិត

កាលពីយប់មិញ នៅខេត្ត Binh Duong នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចូលរួមកម្មវិធីសញ្ញាសម្គាល់ Techfest ២០២២។

Top