នៅក្នុងក្របខ័ណ្ឌនៃវេទិកានេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោកស្រី Nguyen Minh Hang បានចូលរួមពិសារអាហារពេលព្រឹកការងារកម្រិតខ្ពស់ និងបានថ្លែងនៅក្នុងកិច្ចប្រជុំតុមូល ស្តីពីអនាគតនៃពាណិជ្ជកម្មសកល ខ្សែសង្វាក់ផ្គត់ផ្គង់ និងការវិនិយោគ។ លោកស្រីអនុរដ្ឋមន្ត្រី Nguyen Minh Hang បានសង្កត់ធ្ងន់ថា ប្រទេសកំពុងអភិវឌ្ឍន៍ដែលមានសេដ្ឋកិច្ចបើកចំហរ កំពុងជួបប្រទះបញ្ហាប្រឈមជាច្រើននៅក្នុងបរិបទ ដែលស្ថានភាពពិភពលោកមានការប្រែប្រួលកើនឡើង ហើយបានបញ្ជាក់ពីការគាំទ្ររបស់វៀតណាមចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគីបើកចំហ ដោយផ្អែកលើច្បាប់ ។ យោងតាមលោកស្រីអនុរដ្ឋមន្ត្រី Nguyen Minh Hang ដំណើរការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ និងការកែសម្រួលច្បាប់ពាណិជ្ជកម្មសកល ចាំបាច់ត្រូវធានានូវភាពបរិយាប័ន្ន និងនាំមកនូវអត្ថប្រយោជន៍យ៉ាងទូលំទូលាយសម្រាប់ប្រទេសទាំងអស់ ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍។
នៅក្នុងក្របខ័ណ្ឌនៃវេទិកានេះ លោកស្រីអនុរដ្ឋមន្ត្រី Nguyen Minh Hang បានជួបប្រជុំជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសឥណ្ឌា ប្រទេសជាច្រើននៅក្នុងតំបន់ និងថ្នាក់ដឹកនាំធុរកិច្ចជាច្រើន ដោយផ្លាស់ប្តូរទស្សនៈលើការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ឱកាសសហប្រតិបត្តិការ និងការពង្រីកការវិនិយោគនៅក្នុងប្រទេសវៀតណាម៕





