ព័ត៌មាន វៀតណាមចូលរួមមតិជាច្រើននៅក្នុងវេទិកាសេដ្ឋកិច្ចថ្មី Bloomberg ឆ្នាំ២០២៦ 15/10/2026 នៅថ្ងៃទី១៣-១៤ ខែតុលា វេទិកាសេដ្ឋកិច្ចថ្មី Bloomberg (NEF) លើកទី៨ បានធ្វើឡើងនៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា ដោយប្រធានបទ "ពិភពលោកកំពុងផ្លាស់ប្តូរ៖ កំណត់រូបរាងគំនាស់សម្រាប់អំណាច់ថ្មី"។ Tក្នុងវេទិកានេះ លោកស្រីអនុរដ្ឋមន្ត្រី ង្វៀន មិញហាំង បានជួបជាមួយលោក Michael Bloomberg ស្ថាបនិក Bloomberg។ រូបថត៖ VNAនៅក្នុងក្របខ័ណ្ឌនៃវេទិកានេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោកស្រី Nguyen Minh Hang បានចូលរួមពិសារអាហារពេលព្រឹកការងារកម្រិតខ្ពស់ និងបានថ្លែងនៅក្នុងកិច្ចប្រជុំតុមូល ស្តីពីអនាគតនៃពាណិជ្ជកម្មសកល ខ្សែសង្វាក់ផ្គត់ផ្គង់ និងការវិនិយោគ។ លោកស្រីអនុរដ្ឋមន្ត្រី Nguyen Minh Hang បានសង្កត់ធ្ងន់ថា ប្រទេសកំពុងអភិវឌ្ឍន៍ដែលមានសេដ្ឋកិច្ចបើកចំហរ កំពុងជួបប្រទះបញ្ហាប្រឈមជាច្រើននៅក្នុងបរិបទ ដែលស្ថានភាពពិភពលោកមានការប្រែប្រួលកើនឡើង ហើយបានបញ្ជាក់ពីការគាំទ្ររបស់វៀតណាមចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគីបើកចំហ ដោយផ្អែកលើច្បាប់ ។ យោងតាមលោកស្រីអនុរដ្ឋមន្ត្រី Nguyen Minh Hang ដំណើរការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ និងការកែសម្រួលច្បាប់ពាណិជ្ជកម្មសកល ចាំបាច់ត្រូវធានានូវភាពបរិយាប័ន្ន និងនាំមកនូវអត្ថប្រយោជន៍យ៉ាងទូលំទូលាយសម្រាប់ប្រទេសទាំងអស់ ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍។នៅក្នុងក្របខ័ណ្ឌនៃវេទិកានេះ លោកស្រីអនុរដ្ឋមន្ត្រី Nguyen Minh Hang បានជួបប្រជុំជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសឥណ្ឌា ប្រទេសជាច្រើននៅក្នុងតំបន់ និងថ្នាក់ដឹកនាំធុរកិច្ចជាច្រើន ដោយផ្លាស់ប្តូរទស្សនៈលើការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ឱកាសសហប្រតិបត្តិការ និងការពង្រីកការវិនិយោគនៅក្នុងប្រទេសវៀតណាម៕

នៅថ្ងៃទី១៣-១៤ ខែតុលា វេទិកាសេដ្ឋកិច្ចថ្មី Bloomberg (NEF) លើកទី៨ បានធ្វើឡើងនៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា ដោយប្រធានបទ "ពិភពលោកកំពុងផ្លាស់ប្តូរ៖ កំណត់រូបរាងគំនាស់សម្រាប់អំណាច់ថ្មី"។ Tក្នុងវេទិកានេះ លោកស្រីអនុរដ្ឋមន្ត្រី ង្វៀន មិញហាំង បានជួបជាមួយលោក Michael Bloomberg ស្ថាបនិក Bloomberg។ រូបថត៖ VNAនៅក្នុងក្របខ័ណ្ឌនៃវេទិកានេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោកស្រី Nguyen Minh Hang បានចូលរួមពិសារអាហារពេលព្រឹកការងារកម្រិតខ្ពស់ និងបានថ្លែងនៅក្នុងកិច្ចប្រជុំតុមូល ស្តីពីអនាគតនៃពាណិជ្ជកម្មសកល ខ្សែសង្វាក់ផ្គត់ផ្គង់ និងការវិនិយោគ។ លោកស្រីអនុរដ្ឋមន្ត្រី Nguyen Minh Hang បានសង្កត់ធ្ងន់ថា ប្រទេសកំពុងអភិវឌ្ឍន៍ដែលមានសេដ្ឋកិច្ចបើកចំហរ កំពុងជួបប្រទះបញ្ហាប្រឈមជាច្រើននៅក្នុងបរិបទ ដែលស្ថានភាពពិភពលោកមានការប្រែប្រួលកើនឡើង ហើយបានបញ្ជាក់ពីការគាំទ្ររបស់វៀតណាមចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគីបើកចំហ ដោយផ្អែកលើច្បាប់ ។ យោងតាមលោកស្រីអនុរដ្ឋមន្ត្រី Nguyen Minh Hang ដំណើរការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ និងការកែសម្រួលច្បាប់ពាណិជ្ជកម្មសកល ចាំបាច់ត្រូវធានានូវភាពបរិយាប័ន្ន និងនាំមកនូវអត្ថប្រយោជន៍យ៉ាងទូលំទូលាយសម្រាប់ប្រទេសទាំងអស់ ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍។នៅក្នុងក្របខ័ណ្ឌនៃវេទិកានេះ លោកស្រីអនុរដ្ឋមន្ត្រី Nguyen Minh Hang បានជួបប្រជុំជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសឥណ្ឌា ប្រទេសជាច្រើននៅក្នុងតំបន់ និងថ្នាក់ដឹកនាំធុរកិច្ចជាច្រើន ដោយផ្លាស់ប្តូរទស្សនៈលើការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ឱកាសសហប្រតិបត្តិការ និងការពង្រីកការវិនិយោគនៅក្នុងប្រទេសវៀតណាម៕