ដោយប្រធានបទ "សម្រាប់មនុស្សទាំងអស់គ្នា និងដើម្បីផលប្រយោជន៍របស់មនុស្សទាំងអស់គ្នា" សន្និសីទបានទាក់ទាញតំណាងជាង ១១០០ នាក់ មកពីប្រទេសចំនួន ៨៧ ជុំវិញពិភពលោក។ ថ្លែងសុន្ទរកថាក្នុងសម័យបើក លោក Le Anh Tuan បានអះអាងថា៖ តាមបទពិសោធន៍ជាក់ស្តែងរបស់វៀតណាម ដោយបានឆ្លងកាត់ការតស៊ូយ៉ាងស្វិតស្វាញអស់រយៈពេលច្រើនឆ្នាំដើម្បីដណ្ដើមឯករាជ្យជាតិ រួមជាមួយនឹងប្រជានៃប្រទេសនានាលើពិភពលោក ប្រជាជនវៀតណាមជានិច្ចកាលមានបំណងប្រាថ្នាចង់រស់នៅក្នុងពិភពលោកមួយប្រកបដោយសន្តិភាព និងប្រជាធិបតេយ្យ ជាមួយនឹងគោលដៅរយៈពេលវែងគឺ៖ "ប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន សង្គមប្រជាធិបតេយ្យ យុត្តិធម៌ និងអារិយ្យធម៌"។ ដើម្បីរួមចំណែកកសាងពិភពលោកឱ្យកាន់តែប្រសើរឡើង លោក Le Anh Tuan បានស្នើឱ្យបង្កើនបន្ថែមទៀតនូវតួនាទីរបស់រដ្ឋសភា និងសមាជិកសភាក្នុងការកែលម្អប្រព័ន្ធច្បាប់ ឃ្លាំមើលការអនុវត្ត និងសម្រួលដល់ការអនុវត្ត គោលនយោបាយនៃប្រទេសនីមួយៗ ដើម្បីធានាការអនុវត្តប្រកបដោយប្រជាធិបតេយ្យ ហើយកសាងប្រទេសជាតិប្រកបដោយសន្តិភាព និងចីរភាព។
ធានាសមភាព មិនរើសអើងលើភេទ ជាតិសាសន៍ និងសាសនា ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គម ពលកម្ម ការថែទាំសុខភាព ការអប់រំ និងបណ្តុះបណ្តាល។ បង្កើនការឃោសនា ផ្សព្វផ្សាយ លើកកំពស់ការយល់ដឹងអំពីតួនាទី សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋម្នាក់ៗក្នុងសង្គម។ ដោះស្រាយជម្លោះ និងវិវាទដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ៕