• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមសកម្មភាពនៅវេទិកាសន្ទនាផ្លាស់ប្តូរថាមពលទីក្រុងប៊ែកឡាំងលើកទី ៨

វេទិកាសន្ទនាផ្លាស់ប្តូរថាមពលទីក្រុងប៊ែកឡាំងលើកទី ៨ បាន បើកនៅថ្ងៃទី ២៩ ខែមីនា នៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។
  គណៈប្រតិភូនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានធ្វើការជាមួយសាជីវកម្មអាល្លឺម៉ង់ធំៗមួយចំនួន (រូបថត៖ TTXVN)  

ជាមួយនឹងពាក្យស្លោក “ពីមហិច្ឆិតាទៅកាន់សកម្មភាព” វេទិកានេះបានប្រព្រឹត្តទៅនៅថ្ងៃទី ២៩ និង ៣០ ខែមីនា ដោយមានការចូលរួមពីរដ្ឋមន្ត្រីនិងគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសជាង ៥០ ជុំវិញពិភពលោក ដើម្បីពិភាក្សាអំពីផែនការយុទ្ធសាស្រ្តផ្លាស់ប្តូរប្រព័ន្ធថាមពលប្រកបដោយភាពឆ្លាតវៃជុំវិញពិភពលោកក៏ដូច ជាមានការឯករាជ្យជាងលើឥន្ធនៈហ្វូស៊ីល។ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងឧស្សាហ កម្ម និងពាណិជ្ជកម្ម លោក Dang Hoang An បានចូលរួមវេទិកានេះ។

ក្នុងក្របខណ្ឌចូលរួមវេទិកានេះ ក្នុងថ្ងៃទី២៩ ខែមីនានេះ គណៈប្រតិភូក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានជួបធ្វើការជាមួយតំណាងសាជីវកម្មអាល្លឺម៉ង់ធំៗមួយចំនួន ដូចជា ThyssenKrupp, SkyWind, Enertrag, និង PNE។ នៅក្នុងជំនួបនេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Dang Hoang An បានឆ្លើយសំណួរមួយចំនួនរបស់អង្គភាពអាជីវកម្មអាល្លឺម៉ង់ ក៏ដូចជាបានផ្តល់នូវទិដ្ឋភាពទូទៅនៃគោលនយោបាយ យន្តការ និងការលើកទឹកចិត្តរបស់វៀតណាមក្នុងវិស័យថាមពលកកើតឡើងវិញផងដែរ។ នៅក្នុងព្រឹត្តិការណ៍នេះ  ក្រុមហ៊ុន The Green Resolutions Group របស់វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យថាមពលកកើតឡើងវិញជាមួយសម្ព័ន្ធក្រុមហ៊ុនដំណោះស្រាយឧស្សាហកម្ម Thyssenkrupp (tkIS) និង Thyssenkrupp nucera AG & Co. KGAA របស់អាល្លឺម៉ង់ ដោយគោលបំណងអភិវឌ្ឍន៍គម្រោងអ៊ីដ្រូសែនបៃតង និង  អាម៉ូញាក់នៅវៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមជឿជាក់ថា ប្រទេសទាំងពីរនឹងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍រួម បន្តការចរចាដើម្បីដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងឈរលើស្មារតីមិត្តភាព និងសាមគ្គីភាពអាស៊ាន ដើម្បីផលប្រយោជន៍ដ៏យូរអង្វែងរបស់ភាគីទាំងពីរនិងតំបន់ទាំងមូល។

Top