• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមកិច្ចប្រជុំលើកទី ២១៦ នៃក្រុមប្រឹក្សាប្រតិបត្តិ UNESCO

វៀតណាមបានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋាន និងអគ្គនាយក UNESCO ក្នុងការកៀរគរប្រភពធនធាន អនុវត្តន៍កម្មវិធីសកម្មភាពប្រកបដោយប្រសិទ្ធភាព និងជួយឧបត្ថម្ភទាន់ពេលវេលាដល់ប្រទេសជាសមាជិកមួយចំនួនដែលជួបវិបត្តិក្រោយជំងឺរាតត្បាកូវីដ ១៩។
បើកសម័យប្រជុំលើកទី ២១៦ នៃក្រុមប្រឹក្សាប្រតិបត្តិអង្គការយូណេស្កូ។ រូបថត៖ យូណេស្កូ

កិច្ចប្រជុំលើកទី ២១៦ នៃក្រុមប្រឹក្សាប្រតិបត្តិអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ឧសភា នៅទីក្រុងប៉ារីស បារាំង។ អញ្ជើញថ្លែងមតិក្នុងសម័យបើក អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ha Kim Ngoc ប្រធានគណៈកម្មការជាតិ UNESCO វៀតណាមបានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋាន និងអគ្គនាយក UNESCO ក្នុងការកៀរគរប្រភពធនធាន អនុវត្តន៍កម្មវិធីសកម្មភាពប្រកបដោយប្រសិទ្ធភាព និងជួយឧបត្ថម្ភទាន់ពេលវេលាដល់ប្រទេសជាសមាជិកមួយចំនួនដែលជួបវិបត្តិក្រោយជំងឺរាតត្បាកូវីដ ១៩។ អំពីការតម្រង់ទិសដៅនាពេលខាងមុខ ប្រធានគណៈប្រតិភូវៀតណាមបានស្នើឱ្យបែងចែកប្រភពធនធានសមស្របសម្រាប់អាទិភាពសកលចំនួនពីរគឺ អាហ្រ្វិក និងសមភាពយេនឌ័រ ក្រុមប្រទេសកោះតូចៗកំពុងអភិវឌ្ឍន៍(SIDS) និងយុវជន ព្រមទាំងបែង ចែកធនធានមនុស្សដោយព្រមៗគ្នារវាងបណ្ដាតំបន់ភូមិសាស្ត្រ។

លោកអនុរដ្ឋមន្ត្រី Ha Kim Ngoc បានអះអាងនូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការពហុភាគី និងការតភ្ជាប់ជាមួយវិស័យសហប្រតិបត្តិការជំនាញរបស់ UNESCO វៀតណាមបានរៀបចំពិធីរំលឹកខួបលើកទី ៥០ នៃអនុសញ្ញាបេតិកភណ្ឌពិភពលោក ខួបលើកទី ២០  នៃអនុសញ្ញាការពារបេតិកភណ្ឌវប្បធម៌អរូបី ហើយនឹងទទួលរៀបចំកិច្ចប្រជុំអន្តរជាតិស្ដីពីការពង្រីកតួនាទីកិត្តិនាម UNESCO បម្រើការអភិវឌ្ឍប្រកបដោយចីរភាពនៅវៀតណាម ដែលគ្រោងនឹងប្រព្រឹត្តិទៅនាខែកក្កដា ឆ្នាំ ២០២៣ ជាមួយគោលដៅប្រែក្លាយកិត្តិនាម UNESCO ឲ្យក្លាយទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងប្រភពគំនិតសម្រាប់អនាគតផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅវេលាម៉ោង ៩ និង ៤០ នាទី ថ្ងៃទី ១២ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Indira Gandhi, New Dlhi ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា។

Top