• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមកិច្ចប្រជុំធនាគារអាស៊ានលើកទី ២២

កិច្ចប្រជុំធនាគារអាស៊ានលើកទី ២២ បានបើកជាផ្លូវការនៅរាជធានីភ្នំពេញ (កម្ពុជា) នៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ដោយមានការចូលរួមពីប្រតិភូជាង ៥០០នាក់ រួមមានក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុជួរមុខគេមកពីប្រទេសសមាជិកអាស៊ានទាំង១០។

វៀតណាមចូលរួមកិច្ចប្រជុំធនាគារអាស៊ានលើកទី ២២ (TTXVN)

នេះជាលើកដំដូបដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំធនាគារអាស៊ាន ហើយព្រឹត្តិការណ៍នេះត្រូវបាន​ធ្វើឡើងរៀងរាល់ ២ ឆ្នាំម្តងរវាងប្រទេសសមាជិកអាស៊ាន។ ដោយមានប្រធានបទ “អាស៊ានតភ្ជាប់ឆ្នាំ ២០២៥៖ ពិភពឌីជីថលឆ្លាតវៃថ្មីដើម្បីវិស័យធនាគារអាស៊ាន”  កិច្ចប្រជុំនេះត្រូវបានរួមសហការរៀបចំឡើងដោយសមាគមធនាគារកម្ពុជា (ABC) និងសមាគមធនាគារអាស៊ាន (ABA)។ ក្នុងឱកាសនេះ អគ្គលេខាធិការសមាគមធនាគារវៀតណាម លោក Nguyen Toan Thang បានដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំនេះ ។

ក្នុងកិច្ចប្រជុំនេះ វាគ្មិនបានលើកឡើងបទអន្តរគមន៍ស្តីពីប្រធានបទចាំបាច់នៅក្នុងកិច្ចប្រជុំធនាគារអាស៊ានលើកទី ២២ ជាពិសេសដំណើរការបច្ចេកវិទ្យាឌីជីថល និងហិរញ្ញវត្ថុ (Fintech) សុវត្ថិភាពតាមអ៊ីនធឺណិត Blockchain និងការផ្លាស់ប្តូរឌីជីថលក្នុងសេវាកម្មធនាគារនិងហិរញ្ញវត្ថុជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ានបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគីនិងតំបន់

កិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ានបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគីនិងតំបន់

ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមិថុនា នាយករដ្ឋមន្ត្រី វៀតណាម លោក ឡេ មិញហ៊ឹង បានអញ្ជើញដឹកនាំគណៈប្រតិភូវៀតណាមទៅចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន ដែលបានប្រារព្ធឡើងនៅទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី។

Top