ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអះអាងថា បណ្ដាជំនាន់ថ្នាក់ដឹកនាំ នៃភាគីទាំងពីរ រួមទាំងថ្នាក់ដឹកនាំរដ្ឋសភាអាមេរិក បានខិតខំប្រឹងប្រែង រួមចំណែកនាំ ឲ្យកិច្ចសហប្រតិបត្តិការជំនះពុះពារលើផលវិបាកនៃសង្គ្រាម ក្លាយជាសសរស្តម្ភមួយ ក្នុងទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក។ នេះគឺជាផ្នែកមួយ ដ៏សំខាន់ និងមានអត្ថន័យធំធេង នៅក្នុងដំណើរការសម្រុះសម្រួល ផ្សះផ្សា និងកសាង ទំនុកចិត្តរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។
ចំណែកឯលោក Tim Rieser បានចែករំលែកទស្សនៈនិងការមូលមតិជាឯកឆន្ទក្នុងសភាទាំងពីរនិងរដ្ឋអំណាចអាមេរិក ចំពោះការគាំទ្រទំនាក់ទំនងដ៏យូរអង្វែងជាមួយវៀតណាម។ លោក Tim Rieser បានឲ្យដឹងថា លោកនឹងបន្តចលនា ហើយជំរុញឲ្យ រដ្ឋាភិបាល និងរដ្ឋសភាសហរដ្ឋអាមេរិកយកចិត្តទុកដាក់ ផ្ដល់ធនធាន និងថវិកា សម្រាប់កម្មវិធីសហប្រតិបត្តិការ ជំនះពុះពារលើផលវិបាកដោយសង្រ្គាមនៅវៀត ណាម រួមទាំងគម្រោងបោសសម្អាតជាតិគីមីពុលនៅអាកាសយានដ្ឋាន Bien Hoa កម្មវិធីដោះមីន កម្មវិធីជួយឧបត្ថម្ភជនពិការដែលរងផលប៉ះពាល់ដោយសង្រ្គាម និង ការស្វែងរកអដ្ឋិធាតុទាហានអាមេរិក និងកងទ័ពវៀតណាម៕