• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគោរពតួនាទីរបស់ EU ដែល​ជាដៃគូដ៏សំខាន់​បំផុត​មួយ​ក្នុង​គោលនយោបាយ​កិច្ចការបរទេសរបស់វៀតណាម

នារសៀលថ្ងៃទី ១៨ កុម្ភៈ នៅទីក្រុងហាណូយ នៅក្នុងជំនួបជាមួយអនុប្រធានប្រតិបត្តិនៃគណៈកម្មការអឺរ៉ុប (EC) លោក Frans Timmermans ដែលកំពុង បំពេញទស្សនកិច្ចនៅវៀតណាមនោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអះអាងថា វៀតណាមគោរពតួនាទីរបស់សហភាពអឺរុប (EU) ដែលជាដៃគូដ៏សំខាន់បំផុតមួយក្នុងគោនយោបាយកិច្ចការបរទេសរបស់វៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញទទួលជួបអនុប្រធានប្រតិបត្តិនៃគណៈកម្មការអឺរ៉ុប (EC) លោក Frans Timmermans (រូបថត៖ VNA)

លោកនាយករដ្ឋមន្ត្រីបានសម្ដែងក្ដីសប្បាយរីករាយអំពីជំហានអភិវឌ្ឍន៍ជាវិជ្ជមាននៃទំនាក់ទំនងភាពជាដៃ គូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម - EU នារយៈពេលកន្លងទៅ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកសំណើរថា ក្នុងឆ្នាំ ២០២២ ភាគីទាំងពីរបន្តបើកកិច្ចប្រជុំផ្ទាល់ស្ដីពីយន្តការសហប្រតិបត្តិការ និងសន្ទនា; EU បង្កលក្ខណៈងាយស្រួលសម្រាប់ទំនិញវៀតណាមចូលមកទីផ្សារអឺរ៉ុប; ពិចារណាដកកាតលឿងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (IUU) ចំពោះជលផលរបស់វៀតណាម និងគាំទ្រការជំរុញឲ្យបណ្ដាប្រទេសសមាជិក EU ផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - EU (EVIPA) ឲ្យបានឆាប់ៗ។

ជាការឆ្លើយតប អនុប្រធានប្រតិបត្តិនៃគណៈកម្មការអឺរ៉ុប លោក Frans Timmermans បានសម្ដែងការចាប់អារម្មណ៍ចំពោះការសន្យាយ៉ាងខ្លាំងក្លារបស់វៀតណាម រួមចំណែកដ៏សំខាន់ទៅក្នុងជោគជ័យរួមនៃសន្និសីទអនុសញ្ញាក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិលើកទី ២៦ (COP26)។ លោកបានអះអាងថា EU មានគោលបំណងចង់រួមដំណើរជាមួយវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយត្រៀមខ្លួនជាស្រេចចែក រំលែកបទពិសោធន៍ ជួយឧបត្ថម្ភច្ចេកទេស និងកៀរគរប្រភពធនធាន បង្កើនកិច្ចសហប្រតិបត្តិការ ក៏ដូចជាជួយវៀតណាមអនុវត្តន៍ប្រកបដោយជោគជ័យនូវរាល់ការសន្យានៅ COP26 ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីចូលរួមសប្តាហ៍កិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៥ នៅទីក្រុងគ្យុងជូ (Gyeongju) និងបំពេញទស្សនកិច្ចការងារទ្វេភាគីនៅកូរ៉េខាងត្បូង តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង (Lee Jae Myung) ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top