• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគឺជាសមាជិកដ៏សកម្មនិងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិនៅលើដំណើរការអភិវឌ្ឍន៍បៃតង និងប្រកបដោយចីរភាព

នាយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ (ម៉ោងនៅទីក្រុងហាណូយ) តបតាមការអញ្ជើញរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានចូលរួមកិច្ចប្រជុំកំពូលអនឡាញស្តីពីសកម្មភាពអាកាសធាតុ ក្នុងនាមជាមេដឹកនាំប្រទេសដែលដើរជួរមុខក្នុងការអនុវត្តភាពជាដៃគូសម្រាប់ការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានចូលរួមកិច្ចប្រជុំកំពូលអនឡាញស្តីពីសកម្មភាពអាកាសធាតុ។ (រូបថត៖ VOV)

នៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអំពាវនាវឱ្យប្រទេសទាំងអស់សាមគ្គី សហប្រតិបត្តិការគ្នា លើកកំពស់ពហុភាគីនិយម ធានាសមភាព និងយុត្តិធម៌ ហើយរួមដៃគ្នាធ្វើសកម្មភាពជាមួយយន្តការសហប្រតិបត្តិការជាក់ស្ដែង អាចធ្វើទៅរួច ដើម្បីបើកនិងបញ្ចេញធនធានសម្រាប់ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការផ្លាស់ប្ដូរបៃតងគឺជានិន្នាការជៀសមិនរួច ជាជម្រើសយុទ្ធសាស្ត្រ កម្លាំងចលករទម្លុះទម្លាយ និងជាអាទិភាពចម្បង ដោយយកមនុស្សធ្វើជាស្នូល ដើម្បីជំរុញការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពក្នុងដំណាក់កាលខាងមុខ ដោយតាំងចិត្តមិនលះបង់ការការពារបរិស្ថានដើម្បីប្ដូរយកកំណើនសេដ្ឋកិច្ចនោះឡើយ។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទោះបីជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានសេដ្ឋកិច្ចអន្តរកាល និងធនធានមានកម្រិតក៏ដោយ ប៉ុន្តែវៀតណាមសម្រេចបានលទ្ធផលវិជ្ជមានមួយចំនួនជាជំហានដំបូងដូចជា ជាប្រទេសដើរជួរមុខក្នុងការផ្គត់ផ្គង់ថាមពលកកើតឡើងវិញក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយជាគំរូល្អ ទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិសម្រាប់ការជំរុញកសិកម្មបៃតងប្រកបដោយចីរភាព និងជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវនៃយន្តការពហុភាគី និងគំនិតផ្តួចផ្តើមធំៗភាគច្រើនស្តីពីកំណើនបៃតង និងការផ្លាស់ប្ដូរថាមពល។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមនឹងបន្តជាមិត្តល្អ ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិនៅលើដំណើរការអភិវឌ្ឍន៍បៃតង និងចីរភាពនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម៖ គោលជំហរច្របាច់បញ្ចូលខេត្តទាំងបី Lam Dong, Binh Thuan និង Dak Nong គឺជាការសម្រេចចិត្តដ៏ធំមួយ

លោកអគ្គលេខាបក្ស តូ ឡឹម៖ គោលជំហរច្របាច់បញ្ចូលខេត្តទាំងបី Lam Dong, Binh Thuan និង Dak Nong គឺជាការសម្រេចចិត្តដ៏ធំមួយ

លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា គោលជំហរប្រចាច់បញ្ចូលខេត្តទាំង បី ដើម្បីបង្កើតខេត្ត Lam Dong ថ្មី គឺជាការសម្រេចចិត្តដ៏ធំមួយ ដែលមានទាំងលក្ខណៈ យុទ្ធសាស្ត្រផង និងជៀសមិនរួចផង សំដៅលើកកំពស់ប្រសិទ្ធភាពនៃអភិបាលកិច្ច ការគ្រប់គ្រង និងរៀបចំលំហអភិវឌ្ឍន៍ឡើងវិញ តាមទិសដៅបើកទូលាយ ភាពស្អិត រមួត និងនិរន្តរភាព។

Top