• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤

ស្ថានីយទូរទស្សន៍ CNBC ដែលជាបណ្តាញព័ត៌មានអាជីវកម្មបង់ប្រាក់ របស់អាមេរិកនៅថ្ងៃទី ៧ ខែមករា មានអត្ថបទដកស្រង់សម្តីអ្នកវិភាគដែលព្យាករណ៍ថា ឥណ្ឌា ជប៉ុន និងវៀតណាម នឹងក្លាយជាទីផ្សារដែលមានទីតាំងល្អបំផុត នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤។

វៀតណាមក៏ត្រូវបានចាត់ទុកថា ជាគោលដៅទាក់ទាញសម្រាប់ការវិនិយោគបរទេស។ កំណើន GDP ត្រូវបានរំពឹងថា នឹងឈានដល់ ៦% ទៅ ៦,៥% នៅឆ្នាំនេះ ដោយសារការនាំចូល និងការនាំចេញយ៉ាងខ្លាំងក្លា និងផលិតកម្មក៏មានការកើនឡើងដែរ។

វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤ - ảnh 1ចង្កោមកំពង់ផែ Cai Mep របស់វៀតណាមត្រូវបានចាត់ថ្នាក់ជាកំពង់ផែសមុទ្រធំបំផុតមួយរបស់ពិភពលោកដែលមានកុងតឺន័រឆ្លងកាត់ច្រើនជាង ៤ លាន Teu ក្នុងមួយឆ្នាំ (រូបថត៖ Hong Dat/TTXVN)

ការវិនិយោគផ្ទាល់ពីបរទេស (FDI) បានកើនឡើងជាង ១៤% បើធៀបនឹងឆ្នាំ ២០២២។ នាយកផ្នែកវិនិយោគរបស់ VinaCapital Group លោក Andy Ho បានចាត់ទុកថា ឥឡូវនេះគឺជាពេលវេលាសម្រាប់វិនិយោគិនចូលរួមក្នុងទីផ្សារភាគហ៊ុនវៀតណាម។ លោកបានឲ្យដឹងថា ទំហំពាណិជ្ជកម្មប្រចាំថ្ងៃជាមធ្យមនៅវៀតណាមបានកើនឡើងពី ៥០០ លានដុល្លារ ពីឆ្នាំមុនទៅដល់ប្រហែល ១ ពាន់លានដុល្លារក្នុងមួយថ្ងៃនាបច្ចុបន្ននេះ។

ក្នុងពេលជាមួយគ្នានោះ Tyler Nguyen អនុប្រធាន និងជាប្រធានផ្នែកលក់មូលបត្រ គ្រឹះស្ថាននៅ Maybank Securities Vietnam បានចាត់ទុកថា វិនិយោគិនមានសុទិដ្ឋិនិយមចំពោះវិស័យពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លើក​តម្កើងអ្នកបរិច្ចាគឈាមឆ្នើមចំនួន ១០០ នាក់ទូទាំងប្រទេស

លើក​តម្កើងអ្នកបរិច្ចាគឈាមឆ្នើមចំនួន ១០០ នាក់ទូទាំងប្រទេស

ពិធីលើកតម្កើងអ្នកបរិច្ចាគឈាមស្ម័គ្រចិត្តឆ្នើមទូទាំងប្រទេសក្នុងឆ្នាំ ២០២៦ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិ​ដឹកនាំការបរិច្ចាគឈាមស្ម័គ្រចិត្ត

Top