វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤ - ảnh 1ចង្កោមកំពង់ផែ Cai Mep របស់វៀតណាមត្រូវបានចាត់ថ្នាក់ជាកំពង់ផែសមុទ្រធំបំផុតមួយរបស់ពិភពលោកដែលមានកុងតឺន័រឆ្លងកាត់ច្រើនជាង ៤ លាន Teu ក្នុងមួយឆ្នាំ (រូបថត៖ Hong Dat/TTXVN)
ការវិនិយោគផ្ទាល់ពីបរទេស (FDI) បានកើនឡើងជាង ១៤% បើធៀបនឹងឆ្នាំ ២០២២។ នាយកផ្នែកវិនិយោគរបស់ VinaCapital Group លោក Andy Ho បានចាត់ទុកថា ឥឡូវនេះគឺជាពេលវេលាសម្រាប់វិនិយោគិនចូលរួមក្នុងទីផ្សារភាគហ៊ុនវៀតណាម។ លោកបានឲ្យដឹងថា ទំហំពាណិជ្ជកម្មប្រចាំថ្ងៃជាមធ្យមនៅវៀតណាមបានកើនឡើងពី ៥០០ លានដុល្លារ ពីឆ្នាំមុនទៅដល់ប្រហែល ១ ពាន់លានដុល្លារក្នុងមួយថ្ងៃនាបច្ចុបន្ននេះ។
ក្នុងពេលជាមួយគ្នានោះ Tyler Nguyen អនុប្រធាន និងជាប្រធានផ្នែកលក់មូលបត្រ គ្រឹះស្ថាននៅ Maybank Securities Vietnam បានចាត់ទុកថា វិនិយោគិនមានសុទិដ្ឋិនិយមចំពោះវិស័យពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាម៕