• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគាំទ្រយ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែងនិងគំនិតផ្តួចផ្តើមនានាដើម្បីជំរុញដំណើរការសន្តិភាពមជ្ឈឹមបូព៌ា

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី ២២ ខែមេសា បានបើកកិច្ចប្រជុំជាសាធារណៈតាមប្រព័ន្ធអ៊ិនធឺរណែត ស្តីពីស្ថានភាពមជ្ឈឹមបូព៌ារួមទាំងបញ្ហាប៉ាឡេស្ទីនទៀតផង។

ក្រុមប្រឹក្សាសន្តិសុខអ.ស.បបើកកិច្ចប្រជុំស្តីពីស្ថានភាពនៅមជ្ឈឹមបូព៌ា


ថ្លែងនៅឯកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាង ថា វៀតណាមគាំទ្រយ៉ាងខ្លាំងដល់ការខិតខំប្រឹងប្រែងនិងគំនិតផ្តួចផ្តើមដែលអាចជួយជំរុញដំណើរការ សន្តិភាពមជ្ឈឹមបូព៌ា ព្រមទាំងអំពាវនាវឲ្យក្រុមប្រទេសចតុភាគី នៃមជ្ឈឹមបូព៌ា (Middle East Quartet រួមមានសហរដ្ឋអាមេរិក រុស្ស៊ីសហភាពអឺរ៉ុបនិងអង្គការសហប្រជាជាតិ) ក៏ដូចជាប្រទេសដទៃទៀតនៅក្នុងតំបន់ឲ្យខិតខំប្រឹងប្រែងបង្កលក្ខណៈងាយស្រួលសម្រាប់តភ្ជាប់កិច្ចចរចារឡើងវិញ។ លោកឯកអគ្គរដ្ឋទូតក៏បានជំរុញឱ្យគ្រប់ភាគីទាំងអស់ ចាត់វិធានការដើម្បីកសាងទំនុកចិត្តនិងជៀសវាងពីសកម្មភាពឯកតោភាគីដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ទស្សនវិស័យនៃការចរចា។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ឡើងវិញនូវជំហរយ៉ាងខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការស្វែងរកដំណោះស្រាយរដ្ឋពីរ រួមមានការបង្កើតរដ្ឋប៉ាឡេស្ទីនជាមួយរដ្ឋធានីហ្សេរុយសាឡឹមខាងកើត ដែលមានព្រំដែនត្រូវបានអន្តរជាតិទទួលស្គាល់ ឈរលើមូលដ្ឋានព្រំដែនមុនឆ្នាំ ១៩៦៧ ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនិងសេចក្តីសម្រេចពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top