• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគាំទ្រយុទ្ធសាស្ត្ររបស់អង្គការសហប្រជាជាតិ សំដៅជួយឧបត្ថម្ភសន្តិសុខនៅតំបន់បឹងយក្ស Great Lakes នៅអាហ្វ្រិក

កិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ក្នុងបំណងពិភាក្សាដើម្បីពីភាក្សាអំពីស្ថានភាពនៅ តំបន់បឹងយក្ស Great Lakes នៅអាហ្វ្រិក
 

នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ក្នុងបំណងពិភាក្សាដើម្បីពីភាក្សាអំពីស្ថាន ភាពនៅ តំបន់បឹងយក្ស Great Lakes នៅអាហ្វ្រិក។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិបានដឹកនាំកិច្ចប្រជុំនេះក្នុងនាមជាប្រធានប្ដូរវេន នៃក្រុមប្រឹក្សាសន្តិសុខក្នុងខែមេសាឆ្នាំ ២០២១។ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូតបានអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងបង្កើនសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរបស់បណ្ដាប្រទេសនៅតំបន់ Great Lakes។ ទោះយ៉ាងណាក៏ដោយ លោក ថែមទាំងបានចែករំលែកក្ដីព្រួយបារម្ភរួមរបស់ក្រុមប្រឹក្សាសន្តិសុខអំពីអស្ថិរភាពសន្តិសុខ ដែលបន្តកើតមានឡើង និងស្ថានភាពមនុស្សធម៌ដ៏លំបាកវេទនា។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសង្កត់ធ្ងន់លើប្រការសំខាន់ៗទាំង ៣ សំដៅធានាសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់តំបន់ រួមមាន៖ បន្តជំរុញខ្លាំងកិច្ចសហប្រតិបត្តិការតំបន់ ជំរុញការដោះស្រាយមូលហេតុឬគល់នៃជំលោះ និងពង្រឹងការជួយគាំទ្ររបស់សហគមន៍អន្តរជាតិ។ លើលពីនេះទៅទៀត លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ពីការគាំទ្រយុទ្ធសាស្ត្ររបស់អង្គការសហប្រជាជាតិ សំដៅជួយឧបត្ថម្ភខាងសន្តិសុខនៅក្នុងតំបន់ ក៏ដូចជាអបអរសាទរចំពោះការស្ថាបនាផែនការសមស្របនឹងរបៀបវារៈឆ្នាំ ២០៣០ ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ Ha Tinh ត្រូវប្រែក្លាយសក្តានុពល និងគុណសម្បត្តិរបស់ខ្លួន ទៅជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ

ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ Ha Tinh ត្រូវប្រែក្លាយសក្តានុពល និងគុណសម្បត្តិរបស់ខ្លួន ទៅជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ

នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នៅខេត្ត Ha Tinh ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួមសន្និសីទប្រកាសផែនការខេត្តដំណាក់កាល ២០២១- ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ និងការជំរុញពាណិជ្ជកម្មចូលខេត្ត Ha Tinh។

Top