• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគាំទ្រការជំរុញការចរចានិងការវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

នាថ្ងៃទី ១៤ ខែធ្នូ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានពិភាក្សាអំពីការអនុវត្តសេចក្តីសម្រេចចិត្ត លេខ ២២៣១ របស់ក្រុមប្រឹក្សាសន្តិសុខ ដែលជាសេចក្តីសម្រេចចិត្តគាំទ្រការអនុវត្តផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៥។

ឯកអគ្គរដ្ឋទូត លោក Pham Hai Anh ភារធារីវៀតណាមប្រចាំអង្គការសហប្រជាជាតិ (រូបថត៖ VOV)

ថ្លែងមតិក្នុងជំនួបនេះ លោក ឯកអគ្គរដ្ឋទូត Pham Hai Anh ភារធារីវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា វៀតណាមអះអាងនូវ គោលជំហរដ៏ខ្ជាប់ខ្ជួនរបស់ខ្លួនក្នុងគាំទ្រការមិនរីកសាយ ភាយនិងរំសាយអាវុធនុយក្លេអ៊ែរ ដូចជាសិទ្ធិប្រើប្រាស់ដោយសន្តិភាពនូវថាមពល នុយក្លេអ៊ែរ ដែលបានកំណត់ក្នុងសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយ អាវុធនុយក្លេអ៊ែរ ដែលប្រទេសនានានឹងបន្តពិនិត្យក្នុងពេលខាងមុខ។ លោកឯកអគ្គរដ្ឋទូត Pham Hai Anh បានរំលឹកឡើងវិញនូវការគាំទ្ររបស់វៀតណាមចំពោះការអនុវត្ត JCPOA និងសេចក្តីសម្រេចចិត្ត លេខ ២២៣១ របស់ក្រុមប្រឹក្សាសន្តិសុខ។ លោកឯកអគ្គរដ្ឋទូត Pham Hai Anh បានអំពាវនាវឱ្យភាគីពាក់ព័ន្ធអនុវត្តន៍យ៉ាងម៉ឺងម៉ាត់និងពេញលេញ ទន្ទឹមនឹងនោះ ជៀសវាងសកម្មភាពដែលបំផ្លាញទំនុកចិត្ត និងបង្កើនភាពតានតឹង ហើយផ្តោតការខិតខំប្រឹងប្រែងលើកិច្ចសន្ទនា និងចរចាដើម្បីដោះស្រាយបញ្ហាមិនទាន់ចុះសម្រុងគ្នា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ជា​លើក​សំបូង រៀបចំការផ្លាស់ប្តូរមិត្តភាពការពារជាតិ​នៅ​តំបន់​​ព្រំដែនវៀតណាម - ឡាវ - កម្ពុជា ​

ជា​លើក​សំបូង រៀបចំការផ្លាស់ប្តូរមិត្តភាពការពារជាតិ​នៅ​តំបន់​​ព្រំដែនវៀតណាម - ឡាវ - កម្ពុជា ​

ក្រសួងការពារប្រទេសវៀតណាម នៅព្រឹកថ្ងៃទី១ ខែធ្នូនេះ បានរៀបចំសន្និសីទសារព័ត៌មានដើម្បីជូនដំណឹងថា នេះជាលើកដំបូង ដែលក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា បានរៀបចំការផ្លាស់ប្ដូរមិត្តភាពនៅតំបន់ព្រំដែនរវាងប្រទេសទាំងបី។

Top