• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមខិតខំប្រឹងប្រែងរួមចំណែកក្នុងសកម្មភាពរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

ឧបការីរដ្ឋមន្ត្រីការបរទេស Do Hung Viet បាននិយាយយ៉ាងដូច្នេះនៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌ មានវៀតណាមក្នុងឱកាសនៃសម័យប្រជុំលើកទី ៥០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
  ឧបការីរដ្ឋមន្ត្រី អគ្គនាយកនៃនាយកដ្ឋានបណ្តាអង្គការអន្តរជាតិ Do Hung Viet (រូបថត៖ Tuan Anh/ baoquocte.vn)  

ក្នុងឋានៈជាប្រធានគណៈប្រតិភូវៀតណាមចូលរួមសម័យប្រជុំលើកទី ៥០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ឧបការីរដ្ឋមន្ត្រី លោក Do Hung Viet បានមានប្រសាសន៍ថា កិច្ចប្រជុំនេះមានសារៈសំខាន់ណាស់ ដោយសារប្រទេសនានាអាចមកជាមួយគ្នាដើម្បីផ្លាស់ប្តូរព័ត៌មានក្នុងការពិភាក្សា និងរួមគ្នាដាក់ចេញអនុសាសន៍លើបញ្ហាជាច្រើន ក្នុងនោះមានបញ្ហាសិទ្ធិមនុស្ស បម្រែបម្រួលអាកាសធាតុ និងការស្តារឡើងវិញសេដ្ឋកិច្ចពិភពលោក ក្រោយជំងឺរាតត្បាតកូវីដ ១៩។

ឧបការីរដ្ឋមន្ត្រី លោក Do Hung Viet បានសង្កត់ធ្ងន់ថា វៀតណាមបានចូលរួមជាមួយគំនិតផ្តួចផ្តើមជាក់ស្តែង ជាពិសេស “បម្រែបម្រួលអាកាសធាតុ និងសិទ្ធិស្បៀងអាហារ” ក៏ដូចជាបញ្ហាសមភាពយេនឌ័រ។ វៀតណាមចែករំលែកបទពិសោធក្នុងការផ្លាស់ប្តូរ ការឆ្លើយតបកាន់តែល្អប្រសើរចំពោះការប្រែប្រួលអាកាសធាតុ។ វៀតណាមវាយតម្លៃខ្ពស់ចំពោះតួនាទីសំខាន់របស់ស្រ្តីក្នុងការថែរក្សាគ្រួសារដោយស្ងៀមស្ងាត់ ហើយនឹងបន្តផ្តល់អាទិភាពដល់ការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់សមភាពយេនឌ័រ ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងត្រៀមជាស្រេចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់ កិច្ចខិតខំប្រឹងប្រែងរួមគ្នា ហើយទន្ទឹមនឹង នោះ ចែករំលែកបទពិសោធន៍ និងការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងវិស័យទាំងនេះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

សម្ព័ន្ធក្រុមហ៊ុនធំៗជាច្រើន ដូចជា Apple, Samsung, Foxconn មកបណ្ដាក់ទុននៅវៀតណាម

សម្ព័ន្ធក្រុមហ៊ុនធំៗជាច្រើន ដូចជា Apple, Samsung, Foxconn មកបណ្ដាក់ទុននៅវៀតណាម

វៀតណាមកំពុងជួយសម្រួលដល់ការអភិវឌ្ឍន៍របស់មណ្ឌលឧស្សាហកម្ម តំបន់សេដ្ឋកិច្ច។

Top