• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមកំពុងពិចារណាលើពេលវេលាបើកទ្វារទទួលភ្ញៀវទេសចរអន្តរជាតិ

នាព្រឹកថ្ងៃទី ២៨ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល លោកឧប នាយករដ្ឋមន្រ្តី   Vu Duc Dam ប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំង COVID-19 បានធ្វើជាអធិបតីនៃកិច្ចប្រជុំស្តីពីស្ថានភាពបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតក្នុងដំណាក់កាលបច្ចុប្បន្ន។
អង្គប្រជុំបានពិភាក្សាលើបញ្ហាគ្រប់គ្រង ការដាក់ឲ្យនៅដាច់ដោយឡែកសម្រាប់អ្នកជំនាញបរទេសនិងនិស្សិតអន្តរជាតិ ជាពិសេស បញ្ហាបើកទ្វារសម្រាប់ទទួលភ្ញៀវទេសចរអន្តរជាតិ ខណៈពេលមានលក្ខណៈគ្រប់គ្រាន់។

ពាក់ព័ន្ធនឹងការងារធ្វើចត្តាឡីស័ក អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Nguyen Thanh Long បានឲ្យដឹងថា ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំសម្រាប់មូលដ្ឋាននិងអង្គភាព ដែលទទួលអ្នកជំនាញបរទេសមកវៀតណាម។ អាស្រ័យហេតុនេះ នៅពេលដែលអ្នកជំនាញបរទេសចូលមកវៀតណាមភ្លាម គណៈកម្មាធិការប្រជាជនខេត្ត ឬទីក្រុងនឹងកំណត់កន្លែងសម្រាប់ដាក់នៅដាច់ដោយឡែក តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។ ចំពោះនិស្សិតវិលត្រឡប់វិញក្រសួងបានណែនាំឲ្យនៅដាច់ដោយឡែកក្នុងអន្តេវាសិកដ្ឋានកងទ័ព៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

វៀតណាមនិងអាមេរិកអនុវត្តន៍ក្របខ័ណ្ឌទំនាក់ទំនងថ្មីប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ

វៀតណាមនិងអាមេរិកអនុវត្តន៍ក្របខ័ណ្ឌទំនាក់ទំនងថ្មីប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ

នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្នាក់ការក្រសួងការបរទេស រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានទទួលជួបឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Daniel Kritenbrink ក្នុងឱកាសដែលលោកបំពេញដំណើរទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ មិថុនា។

Top