• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមកំពុងក្លាយជាគោលដៅទេសចរណ៍ពេញនិយមសម្រាប់ភ្ញៀវ​ទេសចរណ៍​ឥណ្ឌូនេស៊ី

កាសែត Tempo របស់ឥណ្ឌូនេស៊ី ចុះថ្ងៃទី ៣ ខែមេសា បានចេញផ្សាយព័ត៌មានដោយបញ្ជាក់ថា ទេសចរណ៍របស់វៀតណាមកំពុងរីកចម្រើនយ៉ាងខ្លាំង ហើយវៀតណាមកំពុងក្លាយជាគោលដៅពេញនិយមកាន់តែខ្លាំងឡើង សម្រាប់ភ្ញៀវទេសចរណ៍ឥណ្ឌូនេស៊ី។

ជាក់ស្តែង កាសែត Tempo បានដកស្រង់ទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលវៀតណាម ដោយបញ្ជាក់ថា ចំនួនភ្ញៀវទេសចរឥណ្ឌូនេស៊ីមកវៀតណាមបានកើនឡើង ១៨៨% នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ បើធៀបនឹងរយៈពេលមុនជំងឺ Covid-១៩ ហើយភ្ញៀវទេសចរឥណ្ឌូនេស៊ីមានចំនួនច្រើនជាងគេទីបី ក្នុងចំណោមភ្ញៀវទេសចរណ៍ដែលមកវៀតណាមក្នុងត្រីមាសទីមួយ។ កាសែតនេះក៏បានរាយការណ៍ថា ភ្ញៀវទេសចរបរទេសដែលចូលមកវៀតណាមចាប់ពីខែមករាដល់ខែមីនាបានកើនឡើងដល់ ៤,៦ លាននាក់ កើនឡើង ៣,២% បើធៀបនឹងរយៈពេលមុនជំងឺរាតត្បាតនៅឆ្នាំ ២០១៩។ ចំនួននេះបានកើនឡើង ៧២% បើធៀបនឹងឆ្នាំមុន ហើយសម្រេចបាន ២៥% នៃគោលដៅឆ្នាំនេះគឺទទួលភ្ញៀវបរទេស ១៨លាននាក់។ នេះជាលើកទីមួយហើយ ចាប់តាំងពីវៀតណាមបានបើកច្រកព្រំដែនឡើងវិញក្នុងខែមីនា ឆ្នាំ២០២២ ដែលចំនួនភ្ញៀវទេសចរបរទេសបានលើសពីចំនួននៅមុនការរាតត្បាតនៃជំងឺ Covid-១៩។

បឹង​ Hoan Kiem ជានិមិត្តរូបនៃរដ្ឋធានី Ha Noi។ រូបថត៖ Ðình Na - TTXVN

ដោយវាយតំលៃទីផ្សារទេសចរណ៍ដ៏មានសក្ដានុពលនិងកំពុងរីកចម្រើនយ៉ាងខ្លាំងរបស់វៀតណាម កាសែត Tempo បានឲ្យដឹងថា អាស៊ីបានក្លាយជាទីផ្សារទេសចរណ៍ដ៏សំខាន់របស់វៀតណាមជាមួយនឹងគោលនយោបាយលើកលែងទិដ្ឋាការរយៈពេល ៣០ ថ្ងៃសម្រាប់ពលរដ្ឋនៃប្រទេសជាសមាជិកអាស៊ាន។ លើសពីនេះទៅទៀត វៀតណាមកំពុងបង្កើនចំនួនជើងហោះហើរត្រង់ទៅកាន់បណ្តាប្រទេសអាស៊ីអាគ្នេយ៍។ កាសែតនេះក៏បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរឥណ្ឌាមកវៀតណាមកើនឡើងនៅពេលដែលមហាសេដ្ឋីឥណ្ឌាជាច្រើនបានជួលរមណីយដ្ឋានប្រណីតនៅ Phu Quoc, Da Nang និង Ha Long ដើម្បីរៀបចំពិធីមង្គលការ។ ប្រជាជនអូស្ត្រាលីក៏កំពុងធ្វើដំណើរទៅកាន់ប្រទេសវៀតណាមកាន់តែច្រើន ដោយសារតម្លៃសំបុត្រយន្តហោះថោក និងជើងហោះហើរត្រង់ថ្មីមួយចំនួនពីប្រទេសនេះទៅកាន់ទីក្រុងហាណូយ និងទីក្រុងហូជីមិញ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុងដាណាំង របស់វៀតណាម ទើបតែត្រូវបានទស្សនាវដ្តីទេសចរណ៍ឈានមុខគេរបស់ពិភពលោក Travel + Leisure (សហរដ្ឋអាមេរិក) ដាក់បញ្ចូលក្នុងបញ្ជី "គោលដៅទេសចរណ៍ល្អបំផុតទាំង ៥០ សម្រាប់ធ្វើដំណើរទេសចរណ៍នៅឆ្នាំ ២០២៧"។ទីក្រុងហូជីមិញ (VIFC-HCMC) បានប្រកាសសមាជិកចំនួន ៧ នាក់​បន្ថែម​ទៀត ដែលត្រូវបានរំពឹងថា នឹងកៀងគរថវិកាប្រហែល ៥ ពាន់លានដុល្លារអាមេរិកសម្រាប់​ដំណាក់កាល ២០២៧-២០៣០ ដែលបង្កើន​ការព្យាករណ៍​ដើមទុនសរុបនៃឆ្នាំ ២០៣០ ឡើង​ដល់ ៧,៧ ពាន់លានដុល្លារអាមេរិក។

Top