ព័ត៌មាន
វៀតណាមកំណត់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការកសាងធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់គឺជារបកគំហើញយុទ្ធសាស្ត្រ
លោកអគ្គលេខាបក្សបានស្នើឱ្យលោក Nicholas Berggruen និងលោកស្រី Nguyen Thi Lien Hang បន្តផ្លាស់ប្តូរ និងស្វែងយល់ពីឱកាសថ្មីៗក្នុងការវិនិយោគ និងស្រាវជ្រាវនៅ វៀតណាម ព្រមទាំងសម្របសម្រួលអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង សហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងសាកលវិទ្យាល័យ Columbia និង សាកលវិទ្យាល័យនានានៅវៀតណាម។ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា វៀតណាមប្រកាន់ខ្ជាប់នូវគោល ជំហរកសាងសេដ្ឋកិច្ចឯករាជ្យ ស្វ័យភាព សមាហរណកម្មយ៉ាងស៊ីជម្រៅ ដោយ កំណត់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍និងការកសាងធនធានមនុស្សប្រកបដោយ គុណភាពខ្ពស់ គឺដើរតួនាទីយុទ្ធសាស្ត្រ ជាកត្តាគន្លឹះក្នុងការលើកកំពស់សមត្ថភាព ប្រកួតប្រជែងរបស់ប្រទេសជាតិ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
រីឯខ្លួនវិញ លោក Nicholas Berggruen និងលោកស្រី Nguyen Thi Lien Hang បានអះអាងថា នឹងគាំទ្រយ៉ាងសកម្មចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរនាពេលខាងមុខ ព្រមទាំងជំរុញកាលានុវត្តភាពវិនិយោគសមស្រប រួមចំណែកជំរុញទំនាក់ទំនងអាមេរិក-វៀតណាម ក៏ដូចជាជួយគាំទ្រវៀតណាមក្នុងការ សម្រេចបាននូវគោលដៅរបស់ខ្លួនផងដែរ៕