• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមកត់សញ្ញាសម្គាល់ក្នុងសម័យប្រជុំលើកទី ៥៥ ​ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ

សម័យប្រជុំប្រចាំឆ្នាំលើកទី៥៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានបិទបញ្ចប់នាថ្ងៃទី ៥ មេសា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
រដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son (រូបថត៖ VNA)

គណៈប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son បានអញ្ជើញចូលរួមកិច្ចប្រជុំក្នុងនាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអាណត្តិ ២០២៣-២០២៥។ គណៈប្រតិភូវៀតណាមបានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំជាច្រើនអំពីការធានាសិទ្ធិជាក់លាក់ដូចជា៖ សិទ្ធិបរិស្ថានបរិសុទ្ធប្រកបដោយនិរន្តរភាព; សិទ្ធិស្បៀងអាហារ; សិទ្ធិវប្បធម៌; សិទ្ធិរបស់ជនពិការ; សិទ្ធិកុមារ ព្រមទាំង សហការឧបត្ថម្ភគំនិតផ្តួចផ្តើមមួយចំនួនក្នុងស្មារតីនៃការសន្ទនា និងកិច្ចសហប្រតិបត្តិការ ហើយវៀតណាមបានបោះឆ្នោតអនុម័តលើសេចក្តីព្រាងសេចក្ដីសម្រេចិត្ត និងសេចក្ដីសម្រេចចិត្តចំនួន ២ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។

ក្នុងសុន្ទរកថានានា គណៈប្រតិភូវៀតណាមបានលើកកម្ពស់គោលនយោបាយឥតងាករេ កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលនានាក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ព្រមទាំងអះអាងថា វៀតណាមប្តេជ្ញាចិត្តអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីផលប្រយោជន៍ប្រជាជន។ វៀតញាមបាន សង្កត់ធ្ងន់លើតម្រូវការក្នុងការដោះស្រាយវិសមភាព និងការពារជនងាយរងគ្រោះ។ វៀតណាមអំពាវនាវឱ្យដោះស្រាយបញ្ហាប្រឈមជាសកល ដូចជាការប្រែប្រួលអាកាសធាតុនិងការការពារសិទ្ធិមនុស្សក្នុងជម្លោះប្រដាប់អាវុធ ព្រមទាំងអះអាងនូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងន័យស្ថាបនាជាមួយប្រទេសនានា ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស ក្រុមប្រឹក្សាសិទ្ធិមនុស្ស និងយន្តការរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស សំដៅជំរុញ និងការពារសិទ្ធិមនុស្សសម្រាប់មនុស្សគ្រប់រូបផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top