• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វិនិយោគិនបរទេសរំពឹងថា ឆ្នាំរោងឆស័កនេះ នឹងឃើញ “នាគបៃតង” ហោះឡើង

នេះជាការចែករំលែករបស់លោក Hong Sun ប្រធានសមាគមធុរកិច្ចកូរ៉េខាងត្បួងនៅវៀតណាម (KoCham)។
ឆ្នាំរោង ឆស័ក ២០២៤ ត្រូវបានអ្នកវិនិយោគបរទេសរំពឹងថាជាឆ្នាំដែលបង្ហាញពីការហោះឡើងរបស់ "នាគបៃតង" សម្រាប់សេដ្ឋកិច្ចវៀតណាម (រូបភាព៖ NIKKEI ASIA)

កំណើនបៃតង និងការផ្លាស់ប្តូរបៃតងនឹងបង្កើតរបកគំហើញសម្រាប់អាជីវកម្ម និងសេដ្ឋកិច្ច។ ដូច្នេះហើយ អ្នកវិនិយោគបរទេសរំពឹងថា ឆ្នាំរោង ឆស័ក ២០២៤ នឹងក្លាយជាឆ្នាំដែលបង្ហាញពីការកើនឡើងនៃ "នាគបៃតង" នៅក្នុងសេដ្ឋកិច្ចវៀតណាម។ នេះជាការចែករំលែករបស់លោក Hong Sun ប្រធានសមាគមធុរកិច្ចកូរ៉េខាងត្បួងនៅវៀតណាម (KoCham)។

លោក Hong Sun បានវាយតម្លៃថា ក្នុងរយៈពេល ៣០ ឆ្នាំនៃការវិនិយោគនៅវៀតណាម ឆ្នាំ ២០២៣ នឹងក្លាយជាឆ្នាំដ៏លំបាកមួយក្នុងបរិបទសេដ្ឋកិច្ចពិភពលោកដែលមិនអំណោយផល។ ប៉ុន្តែចាប់តាំងពីចុងឆ្នាំ ២០២៣ មក វិនិយោគិនបរទេសបានឃើញសញ្ញានៃការងើបឡើងវិញពីសេដ្ឋកិច្ចពិភពលោក ដែលអាចនាំឱ្យមានការរំពឹងទុកកាន់តែភ្លឺស្វាងសម្រាប់អ្នកវិនិយោគបរទេសនៅវៀតណាមក្នុងឆ្នាំ ២០២៤ ជាពិសេសវិនិយោគិនកូរ៉េខាងត្បូង ដែលមានគម្រោងជាង ១០.០០០ ក្នុងនោះចំនួនជាង ៨៥% ផ្តោតលើការផលិត និងការនាំចេញ។ លោក Hong Sun បានវាយតម្លៃថា៖ “ខ្ញុំសូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ដល់អ្នកវិនិយោគ។ ខ្ញុំឃើញថាឆ្នាំនេះជាឆ្នាំរបស់ “ថាំងឡុង” ដែលមានន័យថា ភាពរុងរឿង និងការអភិវឌ្ឍ ដែលក្នុងនោះ “នាគបៃតង” បង្កប់ដោយអត្ថន័យច្រើនជាងនេះទៅទៀត ពោលគឺនៅក្នុងឆ្នាំ “ថាំងឡុង” នេះ អ្នកវិនិយោគនឹងមានការអភិវឌ្ឍល្អច្រើន”។

ប្រធានសមាគមធុរកិច្ចកូរ៉េខាងត្បូងប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់ថា ឆ្នាំ ២០២៣ គឺជាឆ្នាំដំបូងដែលវៀតណាម - កូរ៉េខាងត្បូងអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ហើយដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធានាធិបតី Yoon Suk Yeol នៅចុងខែ ៦ ឆ្នាំចុងក្រោយនេះបាននាំមកនូវភាពពិសេសជាច្រើន   បង្កើតឱកាស និងភាពជឿជាក់សម្រាប់ធុរកិច្ចកូរ៉េខាងត្បូង មានអារម្មណ៍សុវត្ថិភាពក្នុងការពង្រីកការវិនិយោគ និងការវិនិយោគថ្មីនៅវៀតណាមក្នុងឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ទៀត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top