• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វប្បធម៌វៀតណាមបានឧទ្ទេសនាមតាមប៉ុស្តិ៍ទូរទស្សន៍ភាសាអារ៉ាប់នៅអាល់ហ្សេរី

បទយកការណ៍នេះត្រូវបានទូរទស្សន៍ Jeel Dz អនុវត្តន៍នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ ២០២៣ ដោយមានការឧបត្ថម្ភពីស្ថានទូតវៀតណាមប្រចាំនៅអាល់ហ្សេរី។
កំពង់ចម្លង Trang An ជាទីដែលអ្នកទេសចរទៅទស្សនារូងភ្នំក្នុងបរិវេណរមណីដ្ឋាន  Trang An (រូបថត៖ Minh Duc/TTXVN)

នាយប់ថ្ងៃទី ១៩ ខែកុម្ភៈ ប៉ុស្តិ៍ទូរទស្សន៍ឌីជីថលជាភាសាអារ៉ាប់របស់អាល់ហ្សេរី Jeel Dz TV បានចុះផ្សាយបទយកការណ៍ស្តីពីទំនាក់ទំនងមិត្តភាពប្រពៃណីរវាង អាល់ហ្សេរី និងវៀតណាម ព្រមទាំងឧទ្ទេសនាមអំពីវប្បធម៌ និងរមណីដ្ឋាន ទេសភាព ទំនៀមទម្លាប់របស់វៀតណាមទៅកាន់ទស្សនិកជនអាល់ហ្សេរី និងសហគមន៍និយាយភាសា អារ៉ាប់។

បទយកការណ៍នេះត្រូវបានទូរទស្សន៍ Jeel Dz អនុវត្តន៍នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ ២០២៣ ដោយមានការឧបត្ថម្ភពីស្ថានទូត វៀតណាមប្រចាំនៅអាល់ហ្សេរី។ ខ្លឹមសារនៃបទយកការណ៍នេះបានប្រើប្រាស់រូបភាពជាច្រើនអំពីវៀតណាម ឧទ្ទេសនាមអំពីអាវផាយ ស្គរសំរឹត ឧបករណ៍ភ្លេងជនជាតិវៀតណាម ទំនៀមទម្លាប់នៃថ្ងៃបុណ្យសំខាន់ៗក្នុងឆ្នាំ ទេសភាពដ៏ស្រស់ត្រកាលនៅវៀតណាម វប្បធម៌ម្ហូបអាហារ ដូចជារបៀបមូលណែមឬការចុងកាហ្វេបែបជប៉ុនជាដើម។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល់ហ្សេរី Nguyen Thanh Vinh បានចែករំលែកអំពីភាពស្រដៀងគ្នា និងទំនាក់ទំនងប្រពៃណីល្អរវាងប្រទេសទាំងពីរ ដែលក្នុងនោះ ផ្តោតជាពិសេសទៅលើចលនារៀនក្បាច់គុនបុរាណវៀតណាមនៅអាល់ហ្សេរី ដែលកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លា និងក្លាយជាចំណុចភ្លឺ ក្នុងទំនាក់ទំនងទ្វេភាគី។

សូមគូសបញ្ជាក់ថា ប៉ុស្តិ៍ទូរទស្សន៍ Jeel Dz គឺជាប៉ុស្តិ៍ព័ត៌មានឌីជីថលដែលផ្តោតលើ ការអភិវឌ្ឍនិងផ្សព្វផ្សាយព័ត៌មានតាមរយៈប្រព័ន្ធអ៊ីនធឺណែត និងបណ្តាញសង្គមដូចជា YouTube, Tiktok, Facebook និង Instagram៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top