• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វត្តមានដ៏លេចធ្លោរបស់វៀតណាមនៅក្នុងរលក AI សកល

នៅក្នុងរលកបញ្ញាសិប្បនិម្មិត (AI) វៀតណាមមិនត្រឹមតែឈរមើលពីខាងក្រៅនោះទេ ប៉ុន្តែមានវត្តមានយ៉ាងច្បាស់លាស់ជាមួយនឹងតួនាទីសំខាន់ៗជាច្រើន​ទៀតផង​។ នោះគឺជាការវាយតម្លៃនៅក្នុង "របាយការណ៍អភិវឌ្ឍន៍ពិភពលោកឆ្នាំ ២០២៦៖ ការ​សន្យានៃបញ្ញាសិប្បនិម្មិត" ដែលបានចេញផ្សាយដោយធនាគារពិភពលោក (WB) កាលពីថ្ងៃទី ៤ ខែសីហា។

រូបថតឧទាហរណ៍។ រូបថត៖​ VNA

របាយការណ៍នេះក៏បានកត់សម្គាល់ថា វៀតណាមគឺជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោមខឿន​សេដ្ឋកិច្ចតិចតួច​ក្រៅពីសហភាពអឺរ៉ុប (EU) ដែលបានចេញផ្សាយក្របខ័ណ្ឌច្បាប់គ្រប់ជ្រុងជ្រោយស្តីពី​បញ្ញាសិប្បនិម្មិតតាំងពីឆ្នាំ ២០២៥​។ វៀតណាមបានអនុវត្តគំរូ​ចាត់ថ្នាក់កម្រិតហានិភ័យដូចជាសហភាពអឺរ៉ុប។ នេះត្រូវបានចាត់ទុកជាជំហានយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងប្រព័ន្ធ​បញ្ញាសិប្បនិម្មិតប្រកបដោយសុវត្ថិភាព និងតម្លាភាព។ លើសពីនេះ វៀតណាមគឺជាតំណភ្ជាប់ដ៏សំខាន់មួយនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាសកល។ វៀតណាមស្ថិតនៅក្នុងក្រុមប្រទេសកំពុងអភិវឌ្ឍន៍កំពូលទាំង ៥ ដែលនាំចេញផលិតផលប្រើប្រាស់សម្រាប់បង្កើតប្រព័ន្ធ​បញ្ញាសិប្បនិម្មិត (រួមជាមួយចិន មិចស៊ិកូ ម៉ាឡេស៊ី និងថៃ)។

បញ្ញាសិប្បនិម្មិតបាននាំមកឱ្យវៀតណាមនូវឱកាសដើម្បីកាត់បន្ថយដំណើរការអភិវឌ្ឍន៍ និងអះអាងពីទីតាំងរបស់ខ្លួននៅលើផែនទីបច្ចេកវិទ្យា​ពិភពលោក​។ ជាមួយនឹងភាពម្ចាស់ការលើគោលនយោបាយ វៀតណាមកំពុងមានការបោះជំហានយ៉ាងត្រឹមត្រូវ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីឱ្យ​បញ្ញាសិប្បនិម្មិតបម្រើដល់ប្រជាជន លោក Gaurav Nayyar នាយករបាយការណ៍អភិវឌ្ឍន៍ពិភពលោកឆ្នាំ ២០២៦ បានវចាត់ទុកថា វៀតណាមត្រូវផ្តោត​លើការកសាងហេដ្ឋារចនាសម្ព័ន្ធថាមពល ការតភ្ជាប់ វិជ្ជាជីវៈ និងស្ថាប័ន៕​

តាម vovworld.vn/km

សន្និសីទការទូតលើកទី៣៣៖ សម័យប្រជុំពេញអង្គស្តីពីកិច្ច​ការបរទេសរបស់​បក្ស និងកិច្ច​ការបរទេសប្រជាជន

សន្និសីទការទូតលើកទី៣៣៖ សម័យប្រជុំពេញអង្គស្តីពីកិច្ច​ការបរទេសរបស់​បក្ស និងកិច្ច​ការបរទេសប្រជាជន

ក្នុងក្របខ័ណ្ឌនៃសន្និសីទការទូតលើកទី៣៣ នៅព្រឹកថ្ងៃទី៥ ខែសីហា នៅទីក្រុងហាណូយ សមាជិកអចិន្ត្រៃយ៍នៃគណៈលេខា លោក ត្រិន កឹម​ទូ បានអញ្ជើញ​ចូលរួមនិងថ្លែងសុន្ទរកថាដឹកនាំនៅក្នុងសម័យប្រជុំពេញអង្គស្តីពី​​កិច្ច​ការបរទេសរបស់​បក្ស និងកិច្ច​ការបរទេស​ប្រជាជន។ សម័យប្រជុំនេះត្រូវបានភ្ជាប់តាមអ៊ីនធឺណិតទៅកាន់ខេត្ត និងទីក្រុងចំនួន៣៤ និងការិយាល័យតំណាងវៀតណាមនៅឯ​បរទេស។

Top