ព័ត៌មាន វត្តមានដ៏លេចធ្លោរបស់វៀតណាមនៅក្នុងរលក AI សកល 05/08/2026 នៅក្នុងរលកបញ្ញាសិប្បនិម្មិត (AI) វៀតណាមមិនត្រឹមតែឈរមើលពីខាងក្រៅនោះទេ ប៉ុន្តែមានវត្តមានយ៉ាងច្បាស់លាស់ជាមួយនឹងតួនាទីសំខាន់ៗជាច្រើនទៀតផង។ នោះគឺជាការវាយតម្លៃនៅក្នុង "របាយការណ៍អភិវឌ្ឍន៍ពិភពលោកឆ្នាំ ២០២៦៖ ការសន្យានៃបញ្ញាសិប្បនិម្មិត" ដែលបានចេញផ្សាយដោយធនាគារពិភពលោក (WB) កាលពីថ្ងៃទី ៤ ខែសីហា។ រូបថតឧទាហរណ៍។ រូបថត៖ VNAរបាយការណ៍នេះក៏បានកត់សម្គាល់ថា វៀតណាមគឺជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោមខឿនសេដ្ឋកិច្ចតិចតួចក្រៅពីសហភាពអឺរ៉ុប (EU) ដែលបានចេញផ្សាយក្របខ័ណ្ឌច្បាប់គ្រប់ជ្រុងជ្រោយស្តីពីបញ្ញាសិប្បនិម្មិតតាំងពីឆ្នាំ ២០២៥។ វៀតណាមបានអនុវត្តគំរូចាត់ថ្នាក់កម្រិតហានិភ័យដូចជាសហភាពអឺរ៉ុប។ នេះត្រូវបានចាត់ទុកជាជំហានយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងប្រព័ន្ធបញ្ញាសិប្បនិម្មិតប្រកបដោយសុវត្ថិភាព និងតម្លាភាព។ លើសពីនេះ វៀតណាមគឺជាតំណភ្ជាប់ដ៏សំខាន់មួយនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាសកល។ វៀតណាមស្ថិតនៅក្នុងក្រុមប្រទេសកំពុងអភិវឌ្ឍន៍កំពូលទាំង ៥ ដែលនាំចេញផលិតផលប្រើប្រាស់សម្រាប់បង្កើតប្រព័ន្ធបញ្ញាសិប្បនិម្មិត (រួមជាមួយចិន មិចស៊ិកូ ម៉ាឡេស៊ី និងថៃ)។បញ្ញាសិប្បនិម្មិតបាននាំមកឱ្យវៀតណាមនូវឱកាសដើម្បីកាត់បន្ថយដំណើរការអភិវឌ្ឍន៍ និងអះអាងពីទីតាំងរបស់ខ្លួននៅលើផែនទីបច្ចេកវិទ្យាពិភពលោក។ ជាមួយនឹងភាពម្ចាស់ការលើគោលនយោបាយ វៀតណាមកំពុងមានការបោះជំហានយ៉ាងត្រឹមត្រូវ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីឱ្យបញ្ញាសិប្បនិម្មិតបម្រើដល់ប្រជាជន លោក Gaurav Nayyar នាយករបាយការណ៍អភិវឌ្ឍន៍ពិភពលោកឆ្នាំ ២០២៦ បានវចាត់ទុកថា វៀតណាមត្រូវផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធថាមពល ការតភ្ជាប់ វិជ្ជាជីវៈ និងស្ថាប័ន៕

នៅក្នុងរលកបញ្ញាសិប្បនិម្មិត (AI) វៀតណាមមិនត្រឹមតែឈរមើលពីខាងក្រៅនោះទេ ប៉ុន្តែមានវត្តមានយ៉ាងច្បាស់លាស់ជាមួយនឹងតួនាទីសំខាន់ៗជាច្រើនទៀតផង។ នោះគឺជាការវាយតម្លៃនៅក្នុង "របាយការណ៍អភិវឌ្ឍន៍ពិភពលោកឆ្នាំ ២០២៦៖ ការសន្យានៃបញ្ញាសិប្បនិម្មិត" ដែលបានចេញផ្សាយដោយធនាគារពិភពលោក (WB) កាលពីថ្ងៃទី ៤ ខែសីហា។ រូបថតឧទាហរណ៍។ រូបថត៖ VNAរបាយការណ៍នេះក៏បានកត់សម្គាល់ថា វៀតណាមគឺជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោមខឿនសេដ្ឋកិច្ចតិចតួចក្រៅពីសហភាពអឺរ៉ុប (EU) ដែលបានចេញផ្សាយក្របខ័ណ្ឌច្បាប់គ្រប់ជ្រុងជ្រោយស្តីពីបញ្ញាសិប្បនិម្មិតតាំងពីឆ្នាំ ២០២៥។ វៀតណាមបានអនុវត្តគំរូចាត់ថ្នាក់កម្រិតហានិភ័យដូចជាសហភាពអឺរ៉ុប។ នេះត្រូវបានចាត់ទុកជាជំហានយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងប្រព័ន្ធបញ្ញាសិប្បនិម្មិតប្រកបដោយសុវត្ថិភាព និងតម្លាភាព។ លើសពីនេះ វៀតណាមគឺជាតំណភ្ជាប់ដ៏សំខាន់មួយនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាសកល។ វៀតណាមស្ថិតនៅក្នុងក្រុមប្រទេសកំពុងអភិវឌ្ឍន៍កំពូលទាំង ៥ ដែលនាំចេញផលិតផលប្រើប្រាស់សម្រាប់បង្កើតប្រព័ន្ធបញ្ញាសិប្បនិម្មិត (រួមជាមួយចិន មិចស៊ិកូ ម៉ាឡេស៊ី និងថៃ)។បញ្ញាសិប្បនិម្មិតបាននាំមកឱ្យវៀតណាមនូវឱកាសដើម្បីកាត់បន្ថយដំណើរការអភិវឌ្ឍន៍ និងអះអាងពីទីតាំងរបស់ខ្លួននៅលើផែនទីបច្ចេកវិទ្យាពិភពលោក។ ជាមួយនឹងភាពម្ចាស់ការលើគោលនយោបាយ វៀតណាមកំពុងមានការបោះជំហានយ៉ាងត្រឹមត្រូវ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីឱ្យបញ្ញាសិប្បនិម្មិតបម្រើដល់ប្រជាជន លោក Gaurav Nayyar នាយករបាយការណ៍អភិវឌ្ឍន៍ពិភពលោកឆ្នាំ ២០២៦ បានវចាត់ទុកថា វៀតណាមត្រូវផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធថាមពល ការតភ្ជាប់ វិជ្ជាជីវៈ និងស្ថាប័ន៕