• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ទទួលជួបឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំវៀតណាមដែលមកជម្រាបលា

លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានជូនពរលោកឯកអគ្គរដ្ឋទូត Tan Yang Thai បន្តទទួលបានជោគជ័យក្នុងតំណែងថ្មី ដោយរួមចំណែកដល់ការទូតរបស់ម៉ាឡេស៊ី ក៏ដូចជាការអភិវឌ្ឍដ៏ខ្លាំងក្លានៃទំនាក់ទំនងវៀតណាម-ម៉ាឡេស៊ីផងដែរ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទទួលជួបឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅវៀតណាម​ លោក Dato Tan Yang Thai។ រូបថត៖ VNA

នារសៀលថ្ងៃទី ៥ ខែសីហា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំវៀតណាម លោក Tan Yang Thai ដែលមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្ម អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានវាយតម្លៃខ្ពស់និងអបអរសាទរចំពោះលោកឯកអគ្គរដ្ឋទូត Tan Yang Thai ដែលបានសម្រេចភារកិច្ចនៅវៀតណាមដោយជោគជ័យ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានជូនពរលោកឯកអគ្គរដ្ឋទូត Tan Yang Thai បន្តទទួលបានជោគជ័យក្នុងតំណែងថ្មី ដោយរួមចំណែកដល់ការទូតរបស់ម៉ាឡេស៊ី ក៏ដូចជាការអភិវឌ្ឍដ៏ខ្លាំងក្លានៃទំនាក់ទំនងវៀតណាម-ម៉ាឡេស៊ីផងដែរ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានអះអាងថា វៀតណាមជានិច្ចកាលឱ្យតម្លៃដល់ទំនាក់ទំនងសហប្រតិបត្តិការជាមួយម៉ាឡេស៊ី; មានបំណងចង់ពូនជ្រុំដោយឥតឈប់ឈរ និងនាំឱ្យក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅផងដែរ។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Tan Yang Thai បានអះអាងថា ម៉ាឡេស៊ីជានិច្ចកាលឱ្យតម្លៃដល់ទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម ហើយមានបំណងចង់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងថាមពលកកើតឡើងវិញ។ លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា នឹងបន្តពូនជ្រុំទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕

តាម vovworld.vn/km

សន្និសីទការទូតលើកទី៣៣៖ សម័យប្រជុំពេញអង្គស្តីពីកិច្ច​ការបរទេសរបស់​បក្ស និងកិច្ច​ការបរទេសប្រជាជន

សន្និសីទការទូតលើកទី៣៣៖ សម័យប្រជុំពេញអង្គស្តីពីកិច្ច​ការបរទេសរបស់​បក្ស និងកិច្ច​ការបរទេសប្រជាជន

ក្នុងក្របខ័ណ្ឌនៃសន្និសីទការទូតលើកទី៣៣ នៅព្រឹកថ្ងៃទី៥ ខែសីហា នៅទីក្រុងហាណូយ សមាជិកអចិន្ត្រៃយ៍នៃគណៈលេខា លោក ត្រិន កឹម​ទូ បានអញ្ជើញ​ចូលរួមនិងថ្លែងសុន្ទរកថាដឹកនាំនៅក្នុងសម័យប្រជុំពេញអង្គស្តីពី​​កិច្ច​ការបរទេសរបស់​បក្ស និងកិច្ច​ការបរទេស​ប្រជាជន។ សម័យប្រជុំនេះត្រូវបានភ្ជាប់តាមអ៊ីនធឺណិតទៅកាន់ខេត្ត និងទីក្រុងចំនួន៣៤ និងការិយាល័យតំណាងវៀតណាមនៅឯ​បរទេស។

Top