• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អដ្ឋិធាតុយុទ្ធជនពលីចំនួន ១៩៧ ឈុតត្រូវបានរកឃើញនិងប្រមូលនៅឧទ្យាន ឡេធីរៀង

ដោយឡែកក្នុងថ្ងៃទី ៤ ខែសីហា នៅតំបន់ B នៃឧទ្យានឡេធីរៀង កម្លាំងការងារ បានរកឃើញនិងប្រមូលបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៥ ឈុត និងរបស់ទ្រព្យចំនួន ៩ មុខរបស់យុទ្ធជនពលី។

អដ្ឋិធាតុយុទ្ធជនពលីចំនួន ១៩៧ ឈុតត្រូវបានរកឃើញនិងប្រមូលនៅឧទ្យាន ឡេធីរៀង។ រូបថត៖ VNA

បញ្ជាការដ្ឋាន​ទីក្រុង​ហូជីមិញ​បាន​ឲ្យដឹង​ថា ចាប់​ពី​ថ្ងៃ​ទី ២៣ ខែ​មិថុនា ដល់​ថ្ងៃ​ទី ៤ ខែ​សីហា កងកម្លាំង​ដែល​បំពេញភារកិច្ច​ស្វែងរក ប្រមូល និង​កំណត់​អត្តសញ្ញាណ​អដ្ឋិធាតុយុទ្ធជនពលី​​នៅ​ឧទ្យាន ​ឡេធីរៀង បាន​រក​ឃើញនិង​ប្រមូល​បាន​អដ្ឋិធាតុយុទ្ធជនពលី​ចំនួន១៩៧ ឈុត។

ដោយឡែកក្នុង​ថ្ងៃ​ទី ៤ ខែ​សីហា នៅ​តំបន់ B នៃ​ឧទ្យាន​ឡេធីរៀង កម្លាំង​ការងារ​ បាន​រក​ឃើញនិង​ប្រមូល​បាន​អដ្ឋិធាតុយុទ្ធជនពលី​ចំនួន ១៥ ឈុត និងរបស់ទ្រព្យចំនួន ៩ មុខរបស់យុទ្ធជនពលី។

ក្នុងថ្ងៃ​ទី ៣ និង​ទី ៤ ខែ​សីហា ក្រុម​ប្រមូល​អដ្ឋិធាតុយុទ្ធជនពលី នៃ​បញ្ជាការដ្ឋានទី​ក្រុង​ហូជីមិញ បាន​បន្ត​ផ្លាស់​ទី និង​ពង្រីក​វិសាលភាព​ស្វែងរក​នៅ​ក្នុង​លេណដ្ឋាន​ផ្នូរ​នៃ​តំបន់ B ដោយ​បានជីក​ដី​ជិត ៥០០ ម៉ែត្រគូប ដើម្បី​ចូល​ទៅ​កាន់​តំបន់​ដែល​សង្ស័យ​ថា ​មានអដ្ឋិធាតុយុទ្ធជនពលី៕

តាម vovworld.vn/km

សន្និសីទការទូតលើកទី៣៣៖ សម័យប្រជុំពេញអង្គស្តីពីកិច្ច​ការបរទេសរបស់​បក្ស និងកិច្ច​ការបរទេសប្រជាជន

សន្និសីទការទូតលើកទី៣៣៖ សម័យប្រជុំពេញអង្គស្តីពីកិច្ច​ការបរទេសរបស់​បក្ស និងកិច្ច​ការបរទេសប្រជាជន

ក្នុងក្របខ័ណ្ឌនៃសន្និសីទការទូតលើកទី៣៣ នៅព្រឹកថ្ងៃទី៥ ខែសីហា នៅទីក្រុងហាណូយ សមាជិកអចិន្ត្រៃយ៍នៃគណៈលេខា លោក ត្រិន កឹម​ទូ បានអញ្ជើញ​ចូលរួមនិងថ្លែងសុន្ទរកថាដឹកនាំនៅក្នុងសម័យប្រជុំពេញអង្គស្តីពី​​កិច្ច​ការបរទេសរបស់​បក្ស និងកិច្ច​ការបរទេស​ប្រជាជន។ សម័យប្រជុំនេះត្រូវបានភ្ជាប់តាមអ៊ីនធឺណិតទៅកាន់ខេត្ត និងទីក្រុងចំនួន៣៤ និងការិយាល័យតំណាងវៀតណាមនៅឯ​បរទេស។

Top